ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា ឈ្មោះ ថៃ ប្រើ​មេការ និង​កម្មករ វាយ គម្រាម និង​ដកយក កាមេរ៉ា​ថតរូប អ្នកយកព័ត៌មាន ​

ឧកញ៉ា ឈ្មោះ ថៃ ប្រើ​មេការ និង​កម្មករ វាយ គម្រាម និង​ដកយក កាមេរ៉ា​ថតរូប អ្នកយកព័ត៌មាន ​

កំពង់ចាម​៖   ប្រភព​បាន​ឲ្យ​ដឹងថា កន្លងទៅ​ថ្មីៗ​នេះ អ្នកយកព័ត៌មាន ឲ្យ​ទូរទស្សន៍ ស៊ី​អ៊ិន​ស៊ី ឈ្មោះ ហ៊ាង ថាច  ត្រូវបាន​មេការ ឧកញ៉ា​ជួញ​ឈើ ឈ្មោះ ថៃ នៅ​ស្រុក​អូ​រាំង​ឪ និង​កម្មករ វាយ បណ្តាល​ឲ្យ​អ្នកយកព័ត៌មាន ទូរទស្សន៍​ស៊ី​អ៊ិន ស៊ី​រងរបួស​ជាំភ្នែក​ទាំងសងខាង និង ដកយក​កាមេរ៉ា ថតរូប យ៉ាង​ព្រៃ ផ្សៃ​បំផុត  រួមជាមួយ​ដៃគូរ​ម្នាក់ទៀត ឈ្មោះ ថេ​ង បាន ជិះ ម៉ូតូ​ចេញពី​ថតរូប រថយន្ត​ដឹកឈើ របស់​ឧកញ៉ា ថៃ នៅ​ស្រុក​អូ​រាំង ឪ​នោះ ។ ហើយ​ក្នុងករណី​ខាង លើ​នេះ ត្រូវបាន​ស្ងប់ស្ងាត់ គ្មាន​ការ​ប្តឹងផ្តល់​ទេ ក្រោយពី​មានការ​សម្រប​ម្រួ​ល ពី​សំណាក់​ឧកញ៉ា ថៃ ជាមួយ​ជន រងគ្រោះ ក្រៅ​ប្រព័ន្ធ ច្បាប់ ។​
​មានការ​ធ្លោយ​ឲ្យ​ដឹងថា អ្នកយកព័ត៌មាន ឲ្យ​ទូរទស្សន៍ ស៊ី​អ៊ិន​ស៊ី ប្រចាំ ខេត្តកំពង់ចាម​ម្នាក់ ឈ្មោះ ហ៊ាង ថាច ត្រូវបាន​ក្រុម​មេការ និង​កម្មករ របស់ ឧកញ៉ា រកស៊ី​ដឹកឈើ​ឈ្មោះ ថៃ វាយ ជាំភ្នែក និង​ដកហូត​កាមេរ៉ា ថតរូប កាលពី​ថ្ងៃ​សៅ ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ នៅ​ចំណុច ភូមិ​ស្រែ​ស្ពៃ ស្រុក​អូ​រាំង​ឪ បន្ទាប់ ពី​អ្នកយកព័ត៌មាន ស៊ី​អ៊ិន​ស៊ី​រូបនោះ និង​ដៃគូ​ម្នាក់ទៀត បាន​ថត​សកម្មភាព រថយន្ត​យី​ឌុប​ដឹកឈើ​ចូល​ផ្ទះ​ឧកញ៉ា​ឈ្មោះ​ថៃ នៅក្នុង​ស្រុក​អូ​រាំង​ឪ ខេត្តកំពង់ចាម​។ លុះ​ទៅដល់​មុខផ្ទះ​ឧកញ៉ា​ថៃ ក៏បាន​ប្រទះឃើញ​រថយន្ត​ធំៗ​ដឹកឈើ​ចួ​ល​ផ្ទះ​ឧកញ៉ា​នោះ បន្ទាប់មក ថាច ក៏បាន​យក​កាមេរ៉ា ថតរូប​ភាព ព្រោះ​មើលឃើញថា រថយន្ត​នោះ ផ្ទុក​ឈើ​លើស​ទម្ងន់ និង​ចំនួន​ឈើ អាច​លើសពី​ច្បាប់​អនុញ្ញាត​(​លើស​ប៉េសេ​)​។​ប៉ុន្តែ ខណៈដែល ថាច កំពុង​ឈរ​ថត​យក សកម្មភាព នៅលើ ចិញ្ចើម ថ្នល់​ខាងមុខផ្ទះ​ឧកញ៉ា​ថៃ ស្រាប់តែ​មានកម្ម​ករ​លើ​ក ឈើ​ប្រហែល​២០ ទៅ​៣០​នាក់ បានចេញ មក​សួរដេញដោល រករឿង ។​ក្រោយពី​ឃើញ​សភាពការណ៍​មិន​ស្រួ​ស  ខ្លួន និង ថាច​បាន​ជិះ​ម៉ូតូ​ត្រឡប់ មក​ទី​រួម​ខេត្តកំពង់ចាម​វិញ ប៉ុន្តែ ខណៈនោះ មាន​កម្មករ​របស់​ឧកញ៉ា​នោះ បាន​ជិះ​ម៉ូ​តួ​មួយគ្រឿង ដេញ តាម​ពីក្រោយ និង​មិនយូរប៉ុន្មាន មាន​រថយន្ត​មួយ​បាំង​កន្លះ មួយគ្រឿង​ទៀត​មាន​មនុស្ស ជិះ​ចំនួន​៣​នាក់ បាន​ឈប់​ស្ទាក់​មុខ​ម៉ូតូ​របស់ខ្លួន បន្ទាប់មក​ឈ្មោះ​ធី ដែលជា​មេការ​ឲ្យ​ឧកញ៉ា​ថៃ បាន​ចុះ​ពី​រថយន្ត និយាយ​គម្រាម​ហៅ​ប៉េ​អ៊ឹម​យក​ខ្នោះ មក​ដាក់​ពួកខ្លួន ថា​រួច ឈ្មោះ​ធី ក៏​ដកហូត​កាមេរ៉ា ពី​ឈ្មោះ​ថាច និង​ដកហូត​ម៉ូតូ​របស់ខ្លួន​ផងដែរ (​ប្រភព​នេះ​បញ្ជាក់ថា ក្រុម​មេការ​នោះ គ្រាន់តែ​ដក
​កាមេរ៉ា និង​ម៉ូតូ មិនបាន​វាយ​ឈ្មោះ​ថាច ឲ្យ​របួស​នោះទេ​) ។ ហើយ​ការដក ហូត​សម្ភារៈ​នោះ បាន​ប្រហែល​កន្លះ​ម៉ោង ទើប​ក្រុម​មេការ​នោះ​ប្រគល់​មកវិញ ។​
​គួរ​រំលឹក​ផងដែរ​ថា ក្នុង​របរ​ដឹកឈើ​ចែកចាយ ក្នុងស្រុក​របស់​ឧកញ៉ា​មួយចំនួន ឆ្លងកាត់​ខេត្តកំពង់ចាម ត្រូវបាន​គេ​រិះគន់ថា អាច​ផ្ទុក​លើស​ទម្ងន់​ប្រហែល​ជាង ២០ ម៉ែត្រគូប ។ ហើយ​ការធ្វើ​បែប​នោះ​ទៅបាន​គឺ​គេ​សំអាង​ទៅលើ​ឈើ​មានច្បាប់ (​ឈើ​ប៉េសេ​) ហើយ​ខាង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ធ្លាប់​ប្រាប់​អ្នកកាសែត​ថា គ្មាន​សិទ្ធិ​ហៅ រថយន្ត​ឆែកឆេរ​ទេ
ខ្លាច​ជាប់​ចោតថា ដាក់​កុងត្រូលជជុះ ។ ហើយ​ករណី​ដែល​ឃាត់​រថយន្ត ឆែកឆេរ​បាន​លុះត្រា​តែមាន​ដិ​កា ឬ​មាន​ខាង​ព្រះរាជអាជ្ញា​ចូលរួម​ដឹកនាំ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya