ភ្នំពេញ៖ កាលពី១១និង៤០នាទីយប់ថ្ងៃទី ១៨ខែ វិច្ឆិកាឆ្នាំ ២០១៣ តាមផ្លួវ២៨៩កែងផ្លូវ២៩០ ក្នុង សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញ បុរសពីរនាក់ បានជិះម៉ូតូម៉ាក សេ១២៥ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ប .មានជ័យ 1E-2049 ដែលបានធ្វើដំណើរ តាម បណ្តោយ ផ្លូវលេខ២៨៩ ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុច វង្វង់មូលទួលគោក ក្នុងទិសដៅពី ត្បូងទៅជើង ខណៈមក ដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ សងកូរេ ពណ៌ក្រហម ពាក់ស្លាកលេខទ ៨៣ ១១ ពភ ១ ជិះគ្នា២នាក់
ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៩០ ក្នុងទិសដៅពី កើតទៅលិច បាន បុកយ៉ាងពេញទំហឹងបណ្ដាល ឲ្យរងរបួសធ្ងន់និងស្រាល ចំណែកម៉ូតូរងកាខូចខាតយ៉ាងដំណំ៕