ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក្នុង​ថ្ងៃទី​៤ នៃ​យុទ្ធនាការ ឃោសនា រក​សំឡេងឆ្នោត គ​.​ជ​.​ប ទទួលបាន ពាក្យបណ្តឹង ចំនួន​៩

ក្នុង​ថ្ងៃទី​៤ នៃ​យុទ្ធនាការ ឃោសនា រក​សំឡេងឆ្នោត គ​.​ជ​.​ប ទទួលបាន ពាក្យបណ្តឹង ចំនួន​៩

​ភ្នំពេញ ៖  អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប លោក ទេព នីថា បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៣​ថា សម្រាប់​ការឃោសនា​រក​សំឡេង​នៅ​ថ្ងៃទី​៤ នេះ គ​.​ជ​.​ប នៅតាម​បណ្តា​ខេត្ត​-​រាជធានី ទូទាំងប្រទេស បានទទួល​ពាក្យបណ្តឹង​ពី​គណបក្សនយោបាយ និង​អាជ្ញាធរ​មូលដ្ឋាន ចំនួន​៩ ។​
​លោក ទេព នីថា បាន​មានប្រសាសន៍ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល​ថា  រហូតមកដល់​ថ្ងៃទី​៤ នៃ​ដំណើរ ការឃោសនា​រក​សំឡេងឆ្នោត​នេះ គ​.​ជ​.​ប បានទទួល​ពាក្យបណ្តឹង​ចំនួន​៩ ដោយ​ក្នុងចំណោម​ពាក្យបណ្តឹង​ទាំង នោះ មាន​ពាក្យបណ្តឹង​ចំនួន​៣ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​រួចរាល់​អស់ហើយ ចំណែក​ពាក្យបណ្តឹង​៦​ផ្សេង ទៀត កំពុងតែធ្វើការ​ដោះស្រាយ​នៅឡើយ​។​
​លោក​បាន​បញ្ជាក់ថា «​រហូតមកដល់​ពេលនេះ នៅ​ថ្នាក់ឃុំ​សង្កាត់​នោះ បានទទួល​បណ្តឹង​ចំនួន​៩ ក្នុងនោះ​មាន បណ្តឹង​៤ ប្តឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្តឹង​គណបក្ស​ប្រជាជន និង​ចៅសង្កាត់  ហើយ​មាន​បណ្តឹង​៤ ប្តឹង ដោយ​អាជ្ញាធរ​ខណ្ឌមានជ័យ ប្តឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​បិទ​ស្លាក​សញ្ញា​ឃោសនា នៅលើ​បង្គោល​ភ្លើង  ក្រៅពី​ហ្នឹង​មាន​បណ្តឹង​គណបក្ស​ប្រជាជន​មួយ​នៅ​ខេត្តកំពត​។ បណ្តឹង​៣​ត្រូវបាន​ដោះស្រាយ ក្នុងនោះ​បណ្តឹង មួយ​នៅ​ខេត្តកំពង់ឆ្នាំង គេ​ប្តឹង​ត​មក​ខេត្ត ចំណែក​បណ្តឹង​៦​ទៀត នៅ​ខេត្តកណ្តាល​២ និង​រាជធានី​ភ្នំពេញ​៤ កំពុង តែ​ធ្វើការ​ដោះស្រាយ​»​។​
​លោក​បាន​បន្តថា ចំពោះ​ដំណើរ​ឃោសនា​រក​សំឡេងឆ្នោត​នោះ គឺ​ប្រព្រឹត្ត​ទៅដោយ​រលូន​ពុំមាន​អំពើហិង្សា​ណា មួយ​កើតឡើង​ទេ គ្រាន់តែ​មានទំនាស់​ពាក្យសម្តី​បន្តិចបន្តួច ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ទាន់ពេលវេលា​។​
​លោក​ថា បញ្ហា​នេះ​កើតឡើង​ពី​ក្រុម​នយោបាយ​គណបក្ស​ពីរ ខណៈ​បក្ស​មួយ​បានធ្វើ​ការឃោសនា​រក​សំឡេង ដោយ​ចាក់​សំឡេង​ឮ ដើរ​ដង្ហែ​ក្បួន​ឆ្លងកាត់​កន្លែង​ទី​ស្នាក់​បក្ស​មួយ​ផ្សេងទៀត ស្របពេល​មានការ​ចាក់​សំឡេង  ហើយក៏​មានការ​ខ្វែង​ពាក្យសម្តី​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ទាន់ពេលវេលា​។​
​សូមបញ្ជាក់ថា ការឃោសនា​រក​សំឡេងឆ្នោត​នេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​២៧ ខែមិថុនា រហូតដល់​ថ្ងៃទី​២៦ ខែ កក្កដា ឆ្នាំ​២០១៣ មាន​រយៈពេល​មួយខែ ហើយ​មាន​ក្រុម​គណបក្សនយោបាយ​ចំនួន​៨ បាន​ចូលរួម​ប្រកួតប្រជែង សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ឈានចូល​មកដល់​ក្នុងពេល​ឆាប់​ខាងមុខនេះ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya