ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣នៅតាមផ្លូវ លំនៅមុខបន្ទាយទ័ពពិសេសឆ័ត្រយោង៩១១ ក្នុងភូមិត្រញំងទួល សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ ។
ដោយសារតែអំណាចស្រា ចូលខ្លួនបានធ្វើឱ្យបុរសម្នាក់មានចិត្ដកាច សាហាវហើយបានប្រើអំពើហឹង្សាវាយ ស្ដ្រីជាប្រពន្ធព្រោះតែខឹងទៅតាមហៅ ទៅផ្ទះក្នុងពេលដែលគេកំពុងផឹកស៊ីជា មួយក្លើម្រាក់បណ្ដាលឱ្យនាងដួលសន្លប់ នៅនឹងកន្លែងហើយបុរសរូបនេះត្រូវនគរ បាលបានចុះទៅអន្ដរាគមន៍ឃាត់ខ្លួន បានភ្លាមៗតែម្ដង ។
ប្តីឈ្មោះ ប៊ុន សុធា អាយុ២៥ឆ្នាំប្រពន្ធ ឈ្មោះ ថាច់ អៀង អាយុ២៤ឆ្នាំពួកគេមានមុខ របរជាកម្មកររោងចក្រកាត់ដេរមាន ទីលំនៅក្នុងភូមិត្រញំងក្រសាំង សង្កាត់ ត្រញំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយស្ដ្រីជាប្រពន្ធបានរងរបួសប៉ោង មុខមាត់និងសន្លប់បាត់ស្មារតី។ ប្ដីជិះ ម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BM-8995 ៕