ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ឡាន​បុក​ម៉ូតូ រួច​ទៅបុក​ឡាន​កែឆ្នៃ បណ្ដាល​ស្លាប់​ស្ត្រី​ម្នាក់ និង​របួស២នាក់

គ្រោះថ្នាក់​ចរាចរណ៍ ឡាន​បុក​ម៉ូតូ រួច​ទៅបុក​ឡាន​កែឆ្នៃ បណ្ដាល​ស្លាប់​ស្ត្រី​ម្នាក់ និង​របួស២នាក់

ព្រះសីហនុ៖ នៅ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោង ១០និង២០នាទី​ព្រឹក លើផ្លូវ​ជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ ២០២-២០៣ ស្ថិតនៅ​ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត១គ្រឿង ពណ៌​ក្រហម គ្មាន​ស្លាក​លេខ សណ្តោង​រឺ​ម៉ក​ដឹក​ស៊ីទែន​ស៊ីម៉ងត៍ ដែលមាន​ទិសដៅ​ពី​ភ្នំពេញ ឆ្ពោះ​មក ខេត្ត​ព្រះសីហនុ លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ ១គ្រឿង​ម៉ាក HONDA C125 ពណ៌ ខ្មៅ​ស្លាក លេខ ភ្នំពេញ 1AB-4498 ជិះ​គ្នា២នាក់ បន្ទាប់មក​ក៏​ជ្រុល​ចង្កូត​ចូល​ទៅបុក​រថយន្ត​កែឆ្នៃ១គ្រឿង​ទៀត ដឹក​ដើមកា​ស្យា កំពុង​ឈប់​ចាក់ទឹក នឹង​ត្រូវចំ​ស្ត្រី​ម្នាក់ទៀត កំពុង​ចាក់ទឹក​រថយន្ត​ឈ្មោះ ជ្រិច អាយុ​ជាង៤០ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្ដាល​ឲ្យ​ស្លាប់។

អ្នកបើកបរ​រួម​ដំណើរ​លើ​រថយន្ត​កែឆ្នៃ និង​រងរបួស​ធ្ងន់​មនុស្ស​ចំនួន២នាក់​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​លើ​ម៉ូតូ ។ អ្នកបើករថយន្ត​ក្រឡុក ស៊ីម៉ងត៍ រត់គេចខ្លួន​បាត់​ក្រោយពេល​កើតហេតុ ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya