ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ សម្រេច​ចិ​ត្ដ​ធ្វើ​អត្ដ​ឃាត​ចងក សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក

យុវជន​ម្នាក់ សម្រេច​ចិ​ត្ដ​ធ្វើ​អត្ដ​ឃាត​ចងក សម្លាប់ខ្លួន​នៅក្នុង​បន្ទប់ទឹក

ភ្នំពេញ៖ ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១១ និង៣០ នាទី​ព្រឹក​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ចក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សព​យុវជន​រងគ្រោះ​មានឈ្មោះ លន់ សុវណ្ណ ភេទ​ប្រុស អាយុ២០ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ ។

យុវជន​ដែល​ស្លាប់​នោះ​គឺជា​កូន​របស់គាត់​ដែល​កំពុង​ងប់​ង​ល់​ជាមួយ​ថ្នាំញៀន​រហូត​ឈានដល់​ការយក​ម៉ូតូ​ចំនួន៣គ្រឿង ,លុយ, កាក់​និង​ទ្រព្យសម្បត្ដិ​នៅក្នុង​ផ្ទះ​ទៅ​ប​ញ្ជាំ​ទិញ​ថ្នាំញៀន​ជក់​ជាមួយ​មិ​ត្ដ​ភ័​ក្រ លុះ​មកដល់​ថ្ងៃកើតហេតុ​យុវជន​រងគ្រោះ​បានមកពី​លេង​បុក​ប៉ឺ​យ៉ែ​នៅក្នុង​ភូមិ​វិញ ក៏បាន​ដួស​បាយ​ហូប​រួច​បាន​យក​ខ្សែ​អ​ន្រឹ​ង​ចូលក្នុង​បន្ទប់ទឹក​ចងក​សម្លាប់​ខ្លួនឯង​ដោយ​គាត់​មិន​នឹកស្មានថា កូន​ចូលទៅ​អំពើ​បែបនេះ​ទេ ដោយសារ​កន្លងមក​យុវជន​រងគ្រោះ​តែងតែ​ចូលទៅ​សម្ងំ​ជក់​ថ្នាំ ដោយ​ម្ដាយ​មិន​ហ៊ាន​ប្រាប់​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​ទេ ដោយសារ​អាណិតកូន ដល់ពេល​កូន​ចូលទៅ​យូរពេក ក៏បាន​ទៅ​គោះទ្វា​តែ​គ្មាន​ការឆ្លើយតប​ទើប​គាត់​រុញ​ទ្វារ​ចូលទៅ​ក៏​ឃើញ​កូន​ចងក​សម្លាប់ខ្លួន ភ្លាមៗនោះ​រូបគាត់​ក៏បាន​ស្រែកហៅ​អោយគេ​ជួយ​កាត់​ខ្សែ​ទម្លាក​ហក​ទៅ​មន្ទី​ពេទ្យ​តែ​ជា​អកុសល​យុវជន​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ខាងលើ រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​លើ​សាកសព​ក៏​សន្និដ្ឋានថា យុវជន​រងគ្រោះ​ពិតជា​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ។ ហើយ​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya