ភ្នំពេញ ៖ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើកំណាត់ផ្លូវជាតិលេខ៤ ឋិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
ប្រជា ពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានស្ត្រី៣នាក់ ជិះដោយម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-5973 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿងបើកមកពីខាងមុខ ក៏គេចទៅប៉ះដៃចង្កូតម៉ូតូមូយគ្រឿងទៀតម៉ាកហុងដាឌ្រីមសេ ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1AA-1426 ជិះដោយបុរសម្នាក់ ក្នុងទិសដៅ ស្របទិគ្នា ធ្វើឲ្យដួលរងរបួសទាំងសងខាង ។
ជន រងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់កំបូល រង់ចាំដោះស្រាយពេលក្រោយ ៕