តាកែវ ៖ ស្ដ្រីរងគ្រោះជាអតីតប្រពន្ធឈ្មោះ សាក់ ម៉ាលី អាយុ១៨ឆ្នាំ ចំណែកជនសង្ស័យជាអតីត ប្ដីឈ្មោះ កង ជា អាយុ២២ឆ្នាំ ។
ប្រភពព័ត៌មានពី សមត្ថកិច្ចស្រុកព្រៃកប្បាសបានឱ្យដឹងថា ជាអតីតប្ដីរបស់នារីរងគ្រោះបានលែង លះគ្នា៣ខែរួចមកហើយ តែប្ដីបានសុំជា នាជាមួយនាងវិញ ប៉ុន្ដែប្រពន្ធមិនព្រម ។ លុះមុនពេលកើតហេតុជនសង្ស័យបាន ផឹកស្រាស្រវឹងជោកជាំក៏ដើរមកទិញ ប្រហិតដែលអតីតប្រពន្ធខ្លួនកំពុងលក់នៅមុខផ្ទះ ។
តាមប្រភពព័ត៌មាន ពីអតីតប្រពន្ធ បានឱ្យដឹងថា ពេលអតីតប្ដីរបស់នាង កំពុងទិញនាងបានប្រាប់ថា“ចាំបន្ដិចសិន” និយាយសឹងមិនទាន់ផុតពីមាត់ផង ស្រាប់ តែអតីតប្ដីរូបនោះលើកខ្ទះខ្លាញ់កំពុងពុះ ជះមកលើខ្លួននាងចំមុខខាងស្ដាំ ដៃជើង ទាំងសងខាង ដើមទ្រូងបង្កឱ្យរលាករបួស ពេញខ្លួន ។ ភ្លាមៗនោះបងប្អូនបានដឹក បញ្ជូននារីរងគ្រោះទៅព្យាបាលនៅមន្ទីរ ពេទ្យបង្អែកស្រុកព្រៃកប្បាស និងបាន រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យឃាត់ខ្លួន ជនសង្ស័យតែម្ដង ៕