ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » ឆក់​ខ្សែ​.​ក​បានសម្រេច​រត់គេច​ត្រូវ​ជនរងគ្រោះ​ដេញ​ធាក់​ម៉ូតូ ត្រូវ​ប្រជាជន​ដេញចាប់ ​

ឆក់​ខ្សែ​.​ក​បានសម្រេច​រត់គេច​ត្រូវ​ជនរងគ្រោះ​ដេញ​ធាក់​ម៉ូតូ ត្រូវ​ប្រជាជន​ដេញចាប់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​ម្តុំ​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​-​ខណ្ឌ ឫស្សីកែវ​។​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​១​នាក់​ដែល​ចាប់ខ្លួនបាន​នោះ​ទី​ឈ្មោះ​ម៉ូ សើ អាយុ​២២​ឆ្នាំ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ទី​២ ឈ្មោះ ហ​វី អាយុ​ប្រហាក់ប្រហែលគ្នា រស់នៅ
​សង្កាត់​ច្រាំង​ចំរេះ​ទី​១ -​ខណ្ឌឫស្សីកែវ ចំណែក​ស្ត្រី​រងគ្រោះ​ម្ចាស់​ខ្សែក​ឈ្មោះ​ប៊ុន ស្រី​សិលា អាយុ​២៥​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ កែវ ចំរើន អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
​ជនសង្ស័យ​២​នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ដេញចាប់បាន​ហើយ​ប្រគល់ឱ្យ​សមត្ថកិច្ច បន្ទាប់ពី​ជនសង្ស័យ​២​នាក់​បានធ្វើ​សកម្មភាព​ឆក់​ខ្សែក​ផ្លាក​ទីន​ទំងន់​៤ ជី ពី​ជនរងគ្រោះ​ដែល​ធ្វើដំណើរ​២​នាក់​ប្តី​ប្រពន្ធ​និង​កូនប្រុស​តូច​ម្នាក់ តាម​បណ្តោយ​ផ្លូវ​បេតុង​ក្បែរ​ជ្រោះ​បាត់​ស្នេហ៍ ពី​កើ​តទៅ​លិច ពេល​ឆក់​បាន​ក៏​ជិះ​ម៉ូតូ​រត់​សំដៅ​ផ្លូវ​៥៩៨ តែ​ត្រូវ​ជនរងគ្រោះ​ដេញតាម​ពីក្រោយ​ហើយ​ស្រែកថា​ចោរៗ ក៏​ដេញតាម​ធាក់​ផ្តួល ហើយ​បុរស​ជា​ប្តី​បាន​ទៅបុក​ជញ្ជាំង​របស់​ថ្ម​រងរបួស​ធ្ងន់ រីឯ​ជនសង្ស័យ​ចាប់បាន​ម្នាក់​រត់​រួច​ម្នាក់ ក្រោយ​ឡើង​ប៉ូលិស​ព័ទ្ធ​ចាប់បាន​ម្នាក់ទៀត​។​
​ប្រភព​បន្តថា ពេល​ដេញតាម​ពីក្រោយ​ហើយ​ស្រែកថា​ចោរៗ ជួន​ពេលនោះ​ក៏ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់បាន​ម្នាក់ ឯ​ម្នាក់ទៀត​រត់គេចខ្លួន​ត្រូវ​ប៉ូលិស​តាមរក​ឃើញ​ចាប់​ម្នាក់ទៀត​។​ប្រភព មន្ត្រីប៉ូលិស​បានឱ្យដឹង​ទៀតថា ជនជាប់សង្ស័យ​ស្ទាវ​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់ ស្មាស់​ពណ៌​ក្រហម ជា​ម៉ូតូ​ខ្ចី​គេ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច ខណ្ឌឫស្សីកែវ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ តាមផ្លូវ​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya