ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៨ វិច្ឆិកា ២០១៣ ។បុរសរូបនេះឈ្មោះឌៀប រ៉ាដែន អាយុ៤៤ឆ្នាំ មានទីលំនៅផ្ទះលេខ២២៥ ភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។
គួរបញ្ជាក់ថា ឈ្មោះនេះត្រូវបានសមត្ថមិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃ ទី១៤ វិច្ឆិកា ២០១៣ ក្រោមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍នេត សារឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯកម៉ក់ ជីតូ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តធម៌, លោកឧត្តមសេនីយ៍ទោអ៊ិន បូរ៉ា ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ។
ក្រោយពីមានពាក្យបណ្តឹងថា ឈ្មោះឌៀប រ៉ាដែន បានធ្វើសកម្មភាពដើរប្រមូលប្រាក់ថា យកទៅឧបត្ថម្ភប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ៕