កណ្តាល ៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ពីបទលួច ។ លោក វរសេនីយ៍ទោ ស៊ឹង សេងលី នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពៅ ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាកម្មករលាងឡាន មានស្រុកកំណើតភូមិដើមជ្រៃ ឃុំរកា
កោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចម៉ូតូរបស់ឈ្មោះ ធី សិលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករលាងឡាន មានស្រុកកំណើតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ក៏បាន ធ្វើដំណើរតាមមកដល់ស្រុកកំណើតរបស់ជនសង្ស័យ ហើយប្តឹង សមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យតែម្តង ៕