បន្ទាយមានជ័យ ៖ ហេតុការណ៍ នេះកើតឡើង កាលពី វេលាម៉ោង១២និង៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅត្រង់ចំណុច បង្គោលខ្សែភ្លើង លេខ០២៤៥ នៅលើ កំណាត់ផ្លូវជាតិលេខ៦ ខាងលិចភូមិ គោកលន់ ប្រមាណ១.០០០ម៉ែត្រ ក្នុង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ ។
គ្រាន់តែមួយយប់ប៉ុណ្ណោះកើតឡើងនូវគ្រោះថ្នាក់ ចរចរណ៍ជាបន្ដបន្ទាប់នៅកន្លែងតែមួយដោយរថយន្ដដឹកស៊ីម៉ងត៍ធុនធំ២ គ្រឿង ជាមួយគ្នាបានបុកគ្នាពីក្រោយបណ្ដាលឱ្យធ្លាក់ស្នាមភ្លោះខូចខាត យ៉ាងដំណំទាំង២គ្រឿង។ លុះរំលងបានប៉ុន្មានម៉ោង ក្រោយមកមានរថយន្ដដឹកសត្វទាចេញ ពីខេត្ដកំពង់ធំវាក់នឹងរថយន្ដទាំង២គ្រឿង ដែលធ្លាក់ស្នាមភ្លោះនោះ ក៏បណ្ដាលឱ្យ កាច់ចង្កូតក្រឡាប់ធ្លាក់ចូលស្រែបន្ថែម ទៀត តែមិនបង្កឱ្យមនុស្សបើតាម បានបញ្ជាក់ឱ្យដឹងពីមេការ ក្រុមហ៊ុនស៊ីម៉ងត៍ថា រថយន្ដដឹកស៊ី ម៉ងត៍ទាំង២គ្រឿងជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកបើករថយន្ដ ក្នុងក្រុមហ៊ុនជាមួយគ្នា គឺមិនបង្កឱ្យនរណាម្នាក់ រងរបួសឡើយ។ ក្នុងរថយន្ដ១គ្រឿងដឹក ផ្ទុកស៊ីម៉ងត៍១៨តោន បានបង់ពន្ធត្រឹម ត្រូវដឹកចេញពីក្រុងប៉ោយប៉ែតមកទម្លាក់ នៅស្រុកព្រះនេត្រព្រះ ។
លោក ភ្លឹង វិចិត្រ នាយផ្នែកនៃអធិ ការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបាន បន្ដឱ្យដឹងថា អ្នកបើករថយន្ដទាំង៣ គ្រឿងសមត្ដកិច្ចគ្រាន់តែហៅអ្នកបើកបរ មកអប់រំតែប៉ុណ្ណោះ មិនបានស្ទូចយក រថយន្ដមកកាន់អធិការដ្ឋាននគរបាល ដោយសាររថយន្ដទាំងនោះមិនបង្កឱ្យ គ្រោះថ្នាក់ដល់អ្នកដទៃ និងទ្រព្យសម្បត្ដិរដ្ឋ ៕ សម្បត្តិ សីហា