ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» Breaking News, ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ​ម៉ូតូ​រេ​ចង្កូត ​ត្រូវ​ឡាន​រិ​ទ្ធ​មុន្នី​បុក​ស្លាប់​ ​

បុរស​ម្នាក់​ជិះ​ម៉ូតូ​រេ​ចង្កូត ​ត្រូវ​ឡាន​រិ​ទ្ធ​មុន្នី​បុក​ស្លាប់​ ​

បាត់ដំបង  ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ គេច​កន្លែង​ហាល​ស្រូវ​តាម​ដងផ្លូវ​ជាតិ បាន​រ៉េ​ចង្កូត​ឆ្លង​គំនូស​ផ្លូវត្រូវ​រថយន្ដ​រិ​ទ្ធ​មុន្នី​ដឹក​អ្នកដំណើរ បើក​បញ្ច្រាសទិស​គ្នា​បុក​អូស​ជាង​២០​ម៉ែត្រ​បណ្ដាល​ឱ្យស្លាប់ នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែ វិច្ឆិកា ឆ្នាំ​២០១៣ ចំណុច​ក្រុមទី​៧ ភូមិ អូរ​តា​ខៀវ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ខេត្ដ​បាត់ដំបង​។​ ​លោក អឿ​ម ទិ​ត្យ អធិការ​ស្រុក​ប​វេ​ល​បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់ មានឈ្មោះ​សឿន ឌី​ន អាយុ​៣៩​ឆ្នាំ ជា យោធិន​ពិការ​ដៃស្ដាំ របួស​បែកក្បាល បាក់ក​និង​ភ្លៅ​ទាំងសងខាង​មាន​ទីលំនៅ​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ មណ្ឌល ខេត្ដ​បាត់ដំបង​។ ជនរងគ្រោះ​ជិះ ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០០៦ ពាក់​ស្លាក​លេខ​បាត់ដំបង
១E-៣៤៨២​។ ចំណែក​រថយន្ដក្រុង​ដឹក​អ្នក ដំណើរ​របស់​ក្រុមហ៊ុន​រិ​ទ្ធិ​មុន្នី​ពាក់​ស្លាក លេខ​បាត់ដំបង​៣A-១៥៤១ អ្នកបើកបរ រថយន្ដ​គេចខ្លួនបាត់​។​
​សាក្សី ម្នាក់​ឈ្មោះ​បួន កុសល មេឃុំ អំពិល​៥​ដើម​បានឱ្យដឹងថា មុនពេល កើតហេតុ​បុរសរងគ្រោះ​បានធ្វើ​ដំណើរតាម​ម៉ូតូ​ម្នាក់ឯង​ពី​កើ​តទៅ​លិច (​ពី បាត់ដំបង​ទៅ​ស្រុក​សំពៅ​លូន​) ដោយ តាម​ដងផ្លូវ​មាន​ស្រូវ​ប្រជាពលរដ្ឋ​ដាក់​ហាល​ជាច្រើន​បាន​បើក​គេច ហើយ​រេ ម៉ូតូ​ទៅ​ម្ខាង​ផ្លូវ​ក៏​ប្រទះ​រថយន្ដ​រិ​ទ្ធ​មុន្នី​ដឹក​អ្នកដំណើរ​កំពង់ តែ​បើក​លឿន
​បញ្ច្រាស ទិស​គ្នា​បុក​កិន​ម៉ូតូ​អូស​ជនរងគ្រោះ​ជាង​២០​ម៉ែត្រ​បណ្ដាល​ឱ្យស្លាប់ ភ្លាមៗ​តែម្ដង​៕ ខៀវ បុរី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya