ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ពិបាក​បង្ក្រាប​ទាហាន​រកស៊ី​ឈើ​ណាស់ ​

ពិបាក​បង្ក្រាប​ទាហាន​រកស៊ី​ឈើ​ណាស់ ​

មណ្ឌលគិរី​៖ ប្រភពព័ត៌មាន​ធ្លាយ​ចេញពី សមត្ថកិច្ច និង​ប្រជាពលរដ្ឋ នៅ​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា ជា​រៀង​ថ្ងៃ​លោក​មេបញ្ជាការ​កងអនុសេនាធំ​ទី​3​ឈ្មោះ សាំង កុសល់ ដែលជា​ខ្សែរ​បណ្តា​យ​របស់លោក ឃិន ម៉េង​ស្រេង​មេបញ្ជាការ​សឹក​រង​ខេត្តមណ្ឌលគិរី​ដែល​ទើបតែ​តែងតាំង​ថ្មី  នៅ​ស្រុក​កោះ​ញែក កំពុង​ក្លាយជា​ស្តេច​ក្រាញ់​ខាង​នាំ
ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម តាម​ប៉ុស្តិ៍ អូរ​លាវ ប៉ុស្តិ៍ 14 និង ប៉ុស្តិ៍ ម្រើ​ច ដែល​ប៉ុស្តិ៍​ខាងលើនេះ​ស្ថិតនៅ​ស្រុក កោះ​ញែក និង​គ្រប់គ្រង​ដោយ​លោក សាំង កុសល់ ជា​ប្រធាន​កងអនុសេនាធំ​ទី 3 ចំណុះ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ 103 នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តមណ្ឌលគិរី ។​
​ប្រភព​បាន​បន្តថា លោក សាំង កុសល់ មាន​ជំនាញ​រកស៊ី​ឈើ​ប្រណីត​ប្រចាំខេត្ត​មណ្ឌលគិរី ជាច្រើន​ឆ្នាំ​មកហើយ​តែ​ក្នុងពេល​ប្រមាណ​មួយឆ្នាំ​ស្រាប់តែ​ឃើញ​លេចមុខ លោក​សាំង កុសល់ មកកាន់​តំណែង​ជា​មេបញ្ជាការ គ​.3 ប្រចាំ​ស្រុក កោះ​ញែក ទៅវិញ​និង គ្រប់​គ្រង់​ប៉ុស្តិ៍​ចំនួន 03 កន្លែង​ដែលជា​ច្រក​នាំ​ឈើ​ចេញទៅ​វៀតណាម​។ ដូចនេះ
លោក​សាំង កុសល់ មាន​ឳ​កាស​ល្អ​ណាស់ សំរាប់​ដឹកជញ្ជូន​ឈើ​ប្រណីត បាន​យ៉ាង​រលូន គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​ដទៃ​ឡើយ​។​
​ប្រភព​បាន​ប្រាប់​អោយដឹងទៀតថា  លោក សាំង កុសល់ នេះ​ជា​មេ​ឈ្មួញ​ធំ​បំផុត​នៅ​ស្រុក​កោះ​ញែក ក្នុង​ការនាំ​ឈើ​ប្រណីត​ខុសច្បាប់ ចេញ​តាម​ប៉ុស្តិ៍​ខាងលើ ហើយ​ការនាំចេញ​ឈើ​ប្រណីត​ឆ្លងដែន​បាន​យ៉ាង​រលូន​បែបនេះ ត្រូវបាន​គេ​និយាយថា ពិតជា​មានការ​ពាក់ព័ន្ធ​យ៉ាងពិត​ប្រាកដ​ជាមួយ​លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​វរៈ​សេនា​តូច លេខ 103 ហើយ​និង​លោក​ឃិន ម៉េង​ស្រេង​មេបញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្តមណ្ឌលគិរី​នេះ​តែម្ដង ព្រោះថា លោក​ឃិន ម៉េង​ស្រេង​ក៏​ធ្លាប់មាន​កេរ្តិ៍ឈ្មោះ​ជាប់​ពាក់​ព​ន្ឋ​ទៅនឹង​បទល្មើស​រកស៊ី​ឈើ​ខុសច្បាប់​ផងដែរ​នាពេល​កន្លងមក​។​​ទង្វើ​របស់លោក សាំង កុសល់ ប្រព្រឹត្ត​បទល្មើស ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន ចូល​ទឹកដី វៀតណាម បាន
​រំភើយ​បែបនេះ ត្រូវបាន​គេ​សង្ស័យថា​ពិតជា​មេៗ​របស់ លោក​សាំង កុសល់ បានទទួល​ផលប្រយោជន៍​យ៉ាង​ផ្អែមមាត់ ផ្អែម​ក ហើយ​មើលទៅ បានជា​ស្ងាត់​ដូច​ចោរលួច​សេះ​បែបនេះ​។​
​ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​សុំ​ធ្វើ​សំណូមពរ​ដល់ លោក​ឆេង កឹម​ស៊ុន​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ជាពិសេស​ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង នេសាទ​ដែល​គ្រប់គ្រង​ដោយ​លោក​អ៊ុក រ៉ាប៊ុន ជា​មន្ត្រី​ទើប​តែងតាំង​ថ្មី​គួរតែមាន​វិធានការ​ជាបន្ទាន់​ដើម្បី​យក​ស្នាដៃ​និង​នាំ​ជនល្មើស​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ស្របតាម​ទិសដៅ​កំណែទម្រង់ របស់​រាជ​រដ្ឋា​ន​ភិ​បាល​អាណត្តិ​ទី​៥​នេះ​។ ការរិះគន់​ទាំងនេះ​កាសែត​អរិយធម៌​មិនអាច​ស្វែងរក​ការពន្យល់​ពី អស់លោក​បានទេ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៣៕ ឡុង កាន់​សំនៀង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya