ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » ភ្ញៀវ​ទេសចរណ៍​រាប់ម៉ឺន​នាក់​បាន​ចូលមក​កំសាន្ត​សមុទ្រ​ក្រុងព្រះសីហនុ​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក ​ប្រពៃណី​ខ្មែរ​ ​

ភ្ញៀវ​ទេសចរណ៍​រាប់ម៉ឺន​នាក់​បាន​ចូលមក​កំសាន្ត​សមុទ្រ​ក្រុងព្រះសីហនុ​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក ​ប្រពៃណី​ខ្មែរ​ ​

ព្រះសីហនុ​៖ ទោះបី​មិនទាន់បាន​របាយការណ៍​ជាក់លាក់​ណាមួយ​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សី​​ហ​នុ​នៅ​ថ្ងៃ​បញ្ចប់​នូវ​កម្មវិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចំនួន​បី​ថ្ងៃនេះ​នៅឡើយ​ក្តី​បើតាម​ការបា​ន់​ស្មាន​ទេសចរណ៍​ដែល​បាន​អញ្ជើញ​ចូលមក​កំសាន្ត​តំបន់ឆ្នេរ​សមុទ្រ​អាចមាន​ចំនួន​រាប់ម៉ឺន​នាក់ ។​នេះ​ដោយសារ​តែ​ម្ចាស់​សណ្ឋាគារ​និង​ផ្ទះសំណាក់​ច្រើន​កន្លែង​បាន​អះអាងថា​បន្ទប់​ពេញ​អស់ហើយ​។​
​    ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់បាន​សរុប​របាយ​ការណ៍​អំពី​ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៣​នេះ​ដោយបាន​អះអាងថា​របាយការណ៍​នោះ​ត្រូវដាក់​​ឆ្លងទៅ​ខេត្ត​ជាមុនសិន​ទើប​អាច​ប្រាប់​បាន​។​ទោះជា​យ៉ាងនេះ​ក្តី​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​(​លង់ទឹក​សមុទ្រ​)​គឺ​គ្មានទេ​អំឡុងពេល​០៣​ថ្ងៃនេះ​។​
​    ​ទាក់ទិន​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក​ដែលជា​ប្រពៃណី​យ៍​ជាតិខ្មែរ​យើង​នេះ កា​រិ​យា​​ល័យ​ប៉ូលីស​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៣​លើក​បណ្តាល​ឲ្យ​មាន​មនុស្ស​០២​នាក់​ស្លាប់បាត់​បង់ជីវិត​និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន​០៧​នាក់​។​
​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤​មួយ​ករណី​ស្លាប់​ក្មេងស្រី​ម្នាក់​និង​បណ្តោយ​ផ្លូវជាតិ​លេខ​៣​មួយ​ករណី​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ផងដែរ ក្រៅពីនោះ​ក៏មាន​អ្នករងរបួស​ដូចខាងលើ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya