ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » បុរស​ជាងកាត់សក់​ជាប់ចោទ​រំ​លោភ​ក្មេងស្រី​ ​

បុរស​ជាងកាត់សក់​ជាប់ចោទ​រំ​លោភ​ក្មេងស្រី​ ​

បាត់ដំបង ៖ នៅ​ថ្ងៃទី​១៧ វិច្ឆិកា ២០១៣ ក្រោយពី​ចាប់ខ្លួន​ពីបទ​សង្ស័យថា បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​កាល ពី​ចុង​ខែតុលា​កន្លងទៅ​នៅ​ឃុំ​តា​ក្រី ស្រុក​កំរៀង ។​
​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន ប្រាប់ថា ជនសង្ស័យ​ឈ្មោះ​អាត់ សុ​ភី ហៅ​ឃ្លាំង អាយុ​២៥​ឆ្នាំ ជាជាង​កាត់សក់ រស់នៅ​ភូមិ​កំពង់ចម្លង​លើ ឃុំ​តា​ក្របី ស្រុក​កំរៀង ។ ជននេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៥ វិច្ឆិកា ក្រោយពី​ក្មេងស្រី​រងគ្រោះ​ប្តឹង​ចោទថា បាន​ចាប់​នាង​រំលោភ​ដោយ​គំរាម កាលពី​រសៀល​ថ្ងៃទី​២៨ តុលា ២០១៣ នៅក្នុង​ចំការ​ដំឡូង​មី ក្នុងភូមិ​កំ​ប្រង់ ឃុំ​តា​ក្រី ស្រុក​កំរៀង និង​ប៉ង​ចាប់​ម្តងទៀត​នៅ​យប់​ថ្ងៃទី​១៣ វិច្ឆិកា ក្នុង​តូប​កាត់សក់​របស់​បុរស​នេះ ៕ ដោយ៖ ខៀវ បុរី

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya