ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » បុរស​ខ្មែរ​សញ្ជាតិ​ឡាវ និង​ស្ត្រី​ជនជាតិ​ឡាវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​គ្រឿងញៀន ម៉ា​ទឹកកក ១​គីឡូក្រាម

បុរស​ខ្មែរ​សញ្ជាតិ​ឡាវ និង​ស្ត្រី​ជនជាតិ​ឡាវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​គ្រឿងញៀន ម៉ា​ទឹកកក ១​គីឡូក្រាម

​ស្ទឹងត្រែង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ជនជាតិខ្មែរ សញ្ជាតិ​ឡាវ និង​ស្ត្រី​ជនជាតិ ឡាវ​ម្នាក់ ទៀត​ត្រូវបាន​កម្លាំង អាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់​ឃាត់ខ្លួន​ក្រោម បញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេ​បញ្ជា​រកា​រកង រាជ​អាវុធហត្ថ​ខេត្ត ស្ទឹងត្រែង ដោយ​សហការ​ជាមួយ​លោកស្រី ស៊ុន យ៉ឺ​ត ព្រះរាជ​អ​ជ្ញា​រង អម​សាលាដំបូង ខេត្ត​ស្ទឹ ង​ត្រែង ចុះទៅ​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ បាន​នៅ​ចំណុច​អន្លុង​មរកត ឃុំ​អូរ​ស្វា យ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅវេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៣ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ បានបញ្ជាក់​ប្រាប់ថា ជនសង្ស័យ​ទី​១ ដែល បាន​ឃាត់ខ្លួន​នោះ​មាន ឈ្មោះ ខាំ​ផូ ស៊ី​វ៉ា​ត់​ឌី ខ្មែរ សញ្ជាតិ​ឡាវ  ភេទ​ប្រុស  អាយុ ៦៧​ឆ្នាំ មុខរបរ​រកស៊ី មាន​ស្រុកកំណើត  ភូមិ​កំពុង​ស្រឡៅ ឃុំ​កំពុង​ស្រឡៅ ស្រុក​ឆែប ខេត្តព្រះវិហារ  ។​
បច្ចុប្បន្ននេះ ​រស់នៅ ភូមិ​គីឡូ​៤ ស្រុក​ប៉ាក​សេ ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ។ ចំណែក​ស្ត្រី​ម្នាក់ទៀត ឈ្មោះ អាត់ សន​ប៉ា​ស៊ើ​ត  អាយុ​៣០​ឆ្នាំ រស់នៅ  ខាំ​មួន ស្រុក​ថា​ខែ​ត ខេត្ត​ចំប៉ា​សាក់  ប្រទេស​ឡាវ  ។ រីឯ​វត្ថុតាង​មាន ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​១​គីឡូក្រាម និង​រថយន្ត​មួយគ្រឿង ម៉ាក MITSUBISHE ពណ៌​ទឹកប៊ិច​ចាស់ ស្លាក​លេខ​ឡាវ សម្រាប់​បម្រើ​ឲ្យ​បទល្មើស ។​
​ក្រោយពី​ធ្វើ​កំណត់ហេតុ ឃាត់ខ្លួន និង​ដកហូត​វត្ថុតាង​រួចមក ជនសង្ស័យ ជួញដូរ​គ្រឿងញៀន ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ កសាង​សំណុំរឿង​បញ្ជូនទៅ កាន់​តុលាការ ដើម្បី​កាត់ទោស​ទៅតាម​ផ្លូវច្បាប់  ។​

​គួរបញ្ជាក់​ផងដែរ​ថា លោក​អភិបាលខេត្ត កុល  សំអុល មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ក្នុង​ខេត្តស្ទឹងត្រែង​នេះ​
​ទាំង​សុវត្ថិភាព​ទាំង​សន្តិសុខ ក្នុង​ក្រុង​ស្ទឹងត្រែង ទាំងមូល​ហើយ លោក​ក៏បាន​ផ្តាំផ្ញើរ យ៉ាង​មុតមាំ ទៅដល់​កម្លាំង ប្រដាប់អាវុធ គ្រប់​ស្ថាប័ន នានា ក៏ដូចជា មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ទាំងអស់ ឲ្យ​ជួយ​សហការគ្នា ទប់ស្កាត់ ស្តារ កំ​អោយ​ក្នុង​ខេត្តស្ទឹងត្រែង​មាន​អ្នកប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​បន្តទៀត ព្រមទាំង​សូមពរ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​អនុវត្ត​គោល​ការ ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya