កំពង់ចាម ៖ កាលពីថ្ងៃ ទី១៤ វិច្ឆិកា ២០១៣ បន្ទាប់ពីក្មេងប្រុសរូបនេះល្បួងក្មេងស្រីអាយុ៦ឆ្នាំនាំទៅ រំលោភសេពសន្ថវៈនៅក្នុងព្រៃចំការដំឡូងមួយកន្លែងស្ថិតនៅខាងកើត ភូមិចម្ងាយប្រហែល៧៥០ម៉ែត្រ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ វិច្ឆិកា ២០១៣ ។
ក្មេងប្រុសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ិន ពិសី អាយុ១៥ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ចំណែកក្មេងស្រីរងគ្រោះអាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យបានមើលរឿងអាសអាភាសក្នុងទូរស័ព្ទដៃរបស់គេ ភ្លាមៗនោះកើតមានអារម្មណ៍ផ្លូវភេទ ក៏បានលួងលោមក្មេងស្រីរងគ្រោះទើបតែអាយុ៦ឆ្នាំឱ្យឡើងជិះម៉ូតូ ឌុបចេញពីភូមិឆ្ពោះទៅកន្លែងស្ងាត់ដើម្បីចាប់រំលោភតែម្តង៕