ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សមត្ថកិច្ចជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអនុក្រិដ្ឋរបស់សម្តេច តេជោ ហ៊ុន សែន នឹង សេចក្តីណែនាំរបស់ ឯកឧត្តមវេង សាខុន (គ្មានប្រសិទ្ធិភាព)​  ||     ប្រទះឃើញសាកសពអណ្ដែតទឹក នៅស្ទឹងត្រែង​  ||     បទល្មើសហ៊ុំសម្រាស់ នៅចំណុចព្រែកសំពៅរពាក់ ស្ថិតក្នុងតំបន់អិរក្សឡូត៍លេខ១០ ត្រូវលោកនាយផ្នែកក្របួចចាប់បាន​  ||     អាជ្ញាធរថ្នាក់ខេត្តព្រះសីហនុ និងថ្នាក់ស្រុក ស្ទឹងហាវ បាននឹងកំពុងឃុបឃិតជាមួយឈ្មួញ ធ្វើសកម្មភាពចាក់ដីលុប សមុទ្រពង្រីកទីតាំងផែអ៊ូទូកចាស់ (ផែដីដុះ) នៅព្រះសីហនុ​  ||     បែកធ្លាយ ព័ត៌មាន ក្តៅៗ ហុយៗ លោក លាក់ សំអាត នាយរងសង្កាត់ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ឆ្លៀតឱកាសនៅក្នុងថ្ងៃបុណ្យទន្លេ បើកដៃឲ្យ សហគមន៍ ធ្វើសកម្មភាព ហ៊ុមព័ទ្ធ សម្រាស់ ចាប់ត្រី យ៉ាងគគ្រឹកគគ្រេង​  ||   

» ព័ត៌មានជាតិ » មនុស្ស​ម្នាក់ ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង២នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ម្នាក់​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់ភ្លាមៗ

មនុស្ស​ម្នាក់ ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង២នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ម្នាក់​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់ភ្លាមៗ

តាកែវៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង៨និង៥នាទី​យប់​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើ​ដងផ្លូវ​ជាតិ​លេខ៣ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៧១ និង៧២ ស្ថិតក្នុង​ភូមិ​អង្គ​គគី ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

មនុស្ស​ម្នាក់ បាន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង២នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត​មនុស្ស​ម្នាក់​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់ភ្លាមៗតែម្តង។

ម៉ូតូ​ម៉ាក​ហុងដា​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1M 6384 បើកបរ​ដោយ​ឈ្មោះ ស៊ឹ​ក សៀង ភេទ​ប្រុស អាយុ៣៣ឆ្នាំ ឌុប​ប្រពន្ធ​ឈ្មោះ ម៉ៅ វី អាយុ២៨ឆ្នាំ រស់នៅក្នុង​ភូមិ​អង្គ​គគី ឃុំ​ពពែ​ល ស្រុក​ត្រាំកក់​ជាមួយគ្នា ប្តី​ប្រពន្ធ​ទាំង២នាក់ រងរបួស​ធ្ងន់។ ម៉ូតូ​មួយគ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់ ដោយ​ទុក​ជនរងគ្រោះ​ម្នាក់ ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​ដែល​កិន​ជន​ជនរងគ្រោះ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-0888 ក្រោយពេល​កើតហេតុ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់។

មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ពណ៌​ខ្មៅ​មួយគ្រឿង ជិះ​ឌុប​គ្នា២នាក់ មកពី​ទិស​ខាងត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ក៏ត្រូវ​បាន​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​មក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ដួលរ​ណូ​ក​រណែល ហើយ​ខ្ទាត​មនុស្ស​ម្នាក់​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ និង​មនុស្ស២នាក់​ទៀត​រងរបួស​ធ្ងន់​តែម្តង  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya