ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ គេ​ចូលទៅ​វាយ​ឲ្យ​របួស​ជាច្រើន​ថ្នេរ​

បុរស​ម្នាក់​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ គេ​ចូលទៅ​វាយ​ឲ្យ​របួស​ជាច្រើន​ថ្នេរ​

​កំពង់ចាម ៖ បុរស​ម្នាក់​បាន​ឈ្លោះ​ប្រ​កែ​ច​គ្នា​ជាមួយ​ប្រពន្ធ ក៏​ឈានដល់​វាយ​ធ្វើបាប​ប្រពន្ធ​យ៉ាងតំណម ខណៈនោះ​ក៏មាន​បុរស​ម្នាក់ទៀត​មកជួយ​ត្រូវរបួស​ជាច្រើន​ថ្នេរ​ថែមទៀត ឃើញ​ហេតុការណ៍​ដូច្នេះ​ភាគី​ខាង​មកជួយ​នាំគ្នា​មក​វាយ​បុរស​ដែល​វាយ​ប្រពន្ធ​បណ្តាលអោយ​របួសធ្ងន់​ហើយ​កុំ​តែ​បាន​សមត្ថកិច្ច នគរបាល​ទៅធ្វើ​អន្ដរាគមន៍​ទាន់​កុំ​អី​ភាគី​អាង​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ។ ឆាកប្រយុទ្ធ​មួយ បានកើត​ឡើង​នៅ​កន្លែង​លក់​ទឹកត្នោត ជូរ​ក្រោម​ស្ពាន​គី​ហ្សូ​ណា​ត្រើយ​ខាងកើត កាលពី​វេលា ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ  ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ដ កំពង់ចាម ។
​លោក​វរសេនីយ៍ ត្រី ផាន់ ប៊ុណ្ណា ស្ដីទី ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម  បានឱ្យដឹងថា ជនបង្ក​ដែល​វាយ​កាប់  ចាក់​គ្នា​នោះ​ទី​១-​ឈ្មោះ រ៉េត ខេង ភេទ ប្រុស អាយុ​២៨​ឆ្នាំ​, ទី​២-​ឈ្មោះ ថន ធារ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ទី​៣-​ឈ្មោះ ថន ឡាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ទី​៤-​ឈ្មោះ រើ​ន រុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជន​ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​រមូល ឃុំ រអាង ស្រុក​កំពង់សៀម​, ទី​៥-​ឈ្មោះ យូ ញ៉ ភេទ​ប្រុស អាយុ​២៦​ឆ្នា​,​ំ ទី​៦-​ឈ្មោះ យូ រ៉ាវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង ២​ជា​បងប្អូន​នឹង​គ្នា រស់នៅ​ភូមិ​រការ សង្កាត់​សំបួរមាស ខេត្ដ​-​ក្រុង​កំពង់ចាម​, ទី​៧-​សារី រ៉​សេត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ភូមិ​រកា​រលើ ស្រុក​សំបួរមាស ខេត្ដ​-​ក្រុង កំពង់ចាម​អ្នក​ទាំង​៧​ជា​ភាគី​ម្ខាង ឯ​ភាគី ដែលមាន​តែម្នាក់ឯង​មានឈ្មោះ ក្រូច ផល​ឡេង ភេទ​ប្រុស អាយុ​២៦ រស់នៅ​ភូមិ ត្រញំងសង្កែ ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ ខេត្ដ​កំពង់ចាម ។​
​លោក​បាន​បន្ដថា ជម្លោះ​កើតឡើង ផ្ដើមចេញពី​ឈ្មោះ ក្រូច ផល​ឡេង បាន វាយ​ទាត់​ធាក់​ប្រពន្ធ​របស់ខ្លួន​ពេលនោះ ឈ្មោះ យូ រ៉ាវី ឃើញ​ក៏​ចូលទៅ​ឃាត់ ហើយ​ត្រូវ​ឈ្មោះ ផល​ឡេង ទាញ​ដប ស្រា​វាយ​ក្បាល​បែក​២​កន្លែង​ដេរ​អស់​៧ ថ្នេរ ពេល​ឃើញ​សភាព​បែបនេះ បក្ខពួក យូ រ៉ាវី ដែលមាន​គ្នា​៦​នាក់​ទៀត ក៏បាន ចូលមក​វាយ​ឈ្មោះ ផល​ឡេង វិញ​បណ្ដាល ឱ្យ​បែក​មុខ បែកក្បាល រងរបួស​ធ្ងន់​មើល លែង​ស្គាល់ ហើយ​ភាគី​ទាំងសងខាង​មិន ដែល​ស្គាល់គ្នា​នោះទេ ។​
​ទាក់ទង​នឹង​ករណី នេះ​លោក​បានឱ្យដឹងថា ជនបង្ក​ទាំងអស់​ខាងលើ​កំពុង​ត្រូវបាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya