កំពង់ស្ពឺ ៖ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៣ ស្ថិតក្នុងភូមិរលស់ សង្កាត់ច្បារមក ក្រុងច្បារមន ខណៈបុរសវ័យ ២១ ឆ្នាំម្នាក់ បានសម្រេចចិត្តចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅនឹងដើម ឈើខាងក្រោយផ្ទះ ដោយសារខឹងបងប្រុសបង្ខំឱ្យយកប្រពន្ធ ។
បុរសគិតខ្លីខាងលើបានត្រូវគេស្គាល់ឈ្មោះកាន់ រុំ អាយុ២១ឆ្នាំ ជាអ្នកទិញ-លក់ម៉ូតូ មានទីលំនៅភូមិកើតហេតុ ។ ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះត្រួតពិនិត្យ និងប្រគល់សពឱ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕