ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » ប៉ូលិស​ឆ្មក់​ចូល​ផ្ទះមួយ​កន្លែង​រឹបអូស​បាន​ឈើ​គ្រញូង ១៥១៣​គីឡូក្រាម ម្ចាស់​រត់គេចខ្លួន ​

ប៉ូលិស​ឆ្មក់​ចូល​ផ្ទះមួយ​កន្លែង​រឹបអូស​បាន​ឈើ​គ្រញូង ១៥១៣​គីឡូក្រាម ម្ចាស់​រត់គេចខ្លួន ​

ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង ១ និង ៣០​នាទី រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ ស្ថិតនៅ​ចំណុច​ខាងក្រោយ​កាស៊ីណូ​មួយ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។
​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡី ចាន់​ឆាយ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​កងកម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​ចំនួន ២០​រូប ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​អាជីវករ​មួយកន្លែង រឹបអូស​បាន​ឈើ​គ្រញូង​ចំនួន ៤៩​ដុំ ស្មើនឹង ១៥១៣​គីឡូក្រាម និង​វត្ថុតាង​មួយចំនួនទៀត
ដូចជា ម៉ាស៊ីនភ្លើង​ម៉ាក​យូ​កូ​ហា​ម៉ា ១​គ្រឿង ម៉ាស៊ីន​ត្រង់​តឺ​ន័​រ ១​គ្រឿង ជញ្ជីង​ថ្លឹង​ឈើ ១​គ្រឿង ស៊ុំ​ក្រុងមាន់​ចំនួន​៣ សត្វ​មាន់​ឈ្មោល​ចំនួន ៣​ក្បាល អាំង​វ៉ិ​ច​ទ័​រ​ភ្លើងអគ្គិសនី​ចំនួន ១​គ្រឿង អាចម៍រណា​ចំនួន ៣​កា​រ៉ុង ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ គឹ​ង សុធា ហៅ​រ៉ា ភេទ​ប្រុស អាយុ​ប្រហែល ៤៥​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ព្រំ ក្រោយពី​ដឹងខ្លួន ក៏បាន​រត់​គេចខ្លួនបាត់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya