ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ខំ​កូនស្រី​ឱ្យ​រៀបការ ទីបំផុត​យក​សង្សារ​ម​ក​ដេក​ដល់ផ្ទះ​ ​

បង្ខំ​កូនស្រី​ឱ្យ​រៀបការ ទីបំផុត​យក​សង្សារ​ម​ក​ដេក​ដល់ផ្ទះ​ ​

តាកែវ ៖ កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅ​សាលាស្រុក​ព្រៃកប្បាស​បន្ទាប់ពី​កូនស្រី លែងលះ​ជាមួយ​ស្វាមី​ដោយ​នាង​អះអាងថា ការរៀប​អាពាហ៍ពិពាហ៍​គឺជា​ការបង្ខិតបង្ខំ​រប​ស់​ឪពុកម្ដាយ​នាង​ប៉ុណ្ណោះ ។
​បុរស​ជា ស្វាមី​អភ័ព្វ​ឈ្មោះ ណែម សំណាង អាយុ​២១​ឆ្នាំ ទើប​រៀបការ​ជា មួយ​នាង​ឈ្មោះ យ៉ាង ស្រី​យ៉ា អាយុ​២៣ឆ្នាំ នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស បានឱ្យដឹងថា គេ​រៀបការ​កាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ ២០១៣​។ ក្រោយ​រៀបការ​រួច ពិសេស នៅ​យប់​ផ្សំ​ដំណេក​គឺ​បាន​ក្រេប​ទឹកឃ្មុំ​ជាធម្មតា ក៏​ស្រាប់តែ​ប្រពន្ធ​របស់គេ និយាយ​សុំ​លែងលះ
​ធ្វើឱ្យ​រូបគាត់​ជា​ប្ដី ស្ទើរ​ធ្លាក់​ថ្លើម​ចេញពី​ខ្លួន ។ ពេលនោះ គេ​ក៏​សួរ​ទៅ​ប្រពន្ធ​ជាទី​ស្រលាញ់​វិញ​ថា “​តើ​បងខុស​អ្វី​បានជា​អូន​សុំ​លែង​?” ភ្លាមនោះ​ប្រពន្ធ​បាន​ឆ្លើយតប​វិញ​ថា “​អូន​អត់​ស្រលាញ់​បង​បន្ដិច​ទេ​” ការ ដែល​រៀបការ​ជាមួយ គឺ​ធ្វើតាម​ការ បង្ខិតបង្ខំ​របស់​ឪពុកម្ដាយ​តែប៉ុណ្ណោះ​។
​បុរស ពោះម៉ាយ​ប្រពន្ធ​សុំ​លែង​បាន បន្ដថា ក្រោយពី​ប្រពន្ធ​និយាយ​មិនទាន់ ចប់​ស្រួលបួល​ផង​នាង​ក៏​រៀបចំ​អីវ៉ាន់​ចុះទៅ​ផ្ទះ​របស់​នាង​ដែល​នៅ​ទល់មុខ នឹង​ផ្ទះ របស់គេ ។ ការចុះ​ចេញពី​ប្ដី​បែក​បាន មួយរយៈ​ក៏​ត្រឡប់មកវិញ ហើយ​នាង​ធ្វើ បែបនេះ​ជាច្រើន​ដង ។ លុះ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ នាង មិនដឹង​យក ប្រុស​មកពីណា​នោះទេ
​យកមក​បញ្ឈឺ​ចិ​ត្ដ​និង​ជិះ​ម៉ូតូ​ឱប​ចង្កេះ​គ្នា​ហើយ ក្រោយមក​ក៏​ងូតទឹក​ក្នុង​បន្ទប់​ជាមួយគ្នា​ថែមទៀត ផង ។ ចាប់តាំងពី​មាន​ប្រុស​មកដល់​ផ្ទះ ប្រពន្ធ​របស់លោក​កាន់តែ​ទទូច​ហើយ​ទទូច​ទៀត​សុំ​លែងលះ​ដោយ​នាង​សុំ​យក តែ​គ្រែ​ដេក​មួយ និង​ឆ្នាំងបាយ​ប៉ុណ្ណោះ ។​
​បុរស​ជា ប្ដី​បាន​បញ្ជាក់ថា ព្រោះតែ ការឈឺចាប់​និង​ខ្មាស​ញាតិ​ក្នុងភូមិ​ដែល ប្រពន្ធ​ធ្លាប់​ឱប​ជាប់​ដើមទ្រូង​បែរជា​ទៅ ល្អូកល្អិន​ជាមួយ​ប្រុស​ផ្សេង​លោក​ក៏បាន សម្រេច​ចិ​ត្ដ​ចូលទៅ​សាលាស្រុក​ដើម្បី ដោះស្រាយ​និង​លែងលះគ្នា​ឱ្យដាច់​ស្រេច តែម្ដងទៅ ។ លោក​បាន​បន្ដថា ចំពោះ  ការ​លែងលះ​លោក​មិន​តំរូវឱ្យ​ខាង​ស្រី​សង​សំណង​ជំងឺ​ចិ​ត្ដ​អ្វី​នោះទេ ព្រោះ​លោក ចាត់ទុកថា នេះ​ជា​ផល​បុណ្យ​ពី​ជាតិ​មុន មក​កំណត់ឱ្យ​លោក​ជួប​ស្រី​ដែល​ខ្លួន ស្រលាញ់​បាន​ត្រឹមហ្នឹង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya