កណ្ដាល ៖ នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម គ្មានស្លាកលេខ នៅជាប់នឹងម៉ូតូរបស់ជនរងគ្រោះមានកាំបិតប៉័ងតោ១ មានសម្លៀកបំពាក់សម្គាល់ថា ជាកូនកាំបិតចុងភៅ យីហោឡោបូរី ។
ជនរងគ្រោះមានឈ្មោះ សាខន អាយុជាង២០ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ មេត្ដា អាយុជាង២០ឆ្នាំដូចគ្នា មានទីលំនៅចំណុចស័ក្ដិ២ ភូមិជ័យឧត្ដម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។ ចំណែករថយន្ដដឹកសិស្សម៉ាកតូយ៉ូតា១២កៅអី ដែលមានដាក់ឈ្មោះ សាលារិទ្ធីបណ្ដុះបណ្ដាលភាសាអន្ដរជាតិ ពាក់ស្លាកលេខភ្នំពេញ ២ព
-៤៧២៨ អ្នកបើកបររងរបួសកៀបជាប់នៅក្នុងរថយន្ដ ក្រោយមកបានគេចខ្លួនបាត់ ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ត្រូវថៅកែចុងភៅមិនឱ្យជិះម៉ូតូមកផ្ទះនោះ ទេ ព្រោះពួកគេមានសភាពស្រវឹង ប៉ុន្ដែហាមមិនស្ដាប់នោះឡើយ ។ ពេលជិះមកដល់ពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់បុករថយន្ដពេញទំហឹងតែម្ដង៕
» ព័ត៌មានជាតិ » យុវជន២នាក់ជិះម៉ូតូបុកឡាននៅសល់តែដង្ហើមចង្រិត