ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » បា​ឡែ​ន​ដឹកឈើ​ប្រណីត​ក្រឡាប់ របួសធ្ងន់​ស្រាល​៣​នាក់ ​

បា​ឡែ​ន​ដឹកឈើ​ប្រណីត​ក្រឡាប់ របួសធ្ងន់​ស្រាល​៣​នាក់ ​

កំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ត្រង់ចំណុច​បឹង​ឆ្កឹង​ឆ្កៀល ស្ថិត​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។​
​ក្នុង​ហេតុការណ៍​នោះដែរ គេ​ដឹងថា​មាន​យុវជន​៣​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ហើយ​ត្រូវ​បក្សពួក​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ឯកជន ដោយ​ពុំ​ឱ្យ​នរណា​ដឹង​ឡើយ ។​
​សមត្ថកិច្ច​នគរបាល​ចរាចរ​ស្រុក​ទឹកផុស​បានឱ្យដឹងថា តាម​ការសន្និដ្ឋាន​ដែល​មើល​តាម​ស្នាមគំនូស គឺ​មុនពេល​កើតហេតុ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ជិះ​គ្នា​៣​នាក់​នោះបាន​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៣​យ៉ាង​លឿន ក្នុង​ដំណើរ​ពី​កើ​តទៅ​លិច ។ លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​រេ​ចង្កូត​ធ្លាក់​ចិញ្ចើម​ខាងស្តាំ​ដៃ ខណៈនោះ​ដែរ​អ្នកបើករថយន្ត​បាន​ទាញ​ចង្កូត​មក​ឡើងលើ​ថ្នល់​វិញ តែ​ដោយ​រថយន្ត​មាន​ល្បឿន​លឿន​ពេក ក៏បាន​ជ្រុល​មក​ឆ្វេង​ដៃ​ធ្លាក់​ចេញពី​ផ្លូវជាតិ ក្រឡាប់​ជាច្រើន​ត្រឡប់​បោក​ផ្ទប់​នឹង​កូនដើម​ខ្លុង​ត្បែង និង​ធ្លាក់​ទៅក្នុង​វាលស្រែ បណ្តាលឱ្យ​មនុស្ស​នៅក្នុង​រថយន្ត​រងរបួស​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya