ភ្នំពេញ ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៤ វិច្ឆិកា ២០១៣ បន្តិចទៀតនេះ លោកព្រុំ សំខាន់ ជាអភិបាលរងខណ្ឌចំការមននឹងត្រូវប្រកាសតែងតាំងជាអភិបាលខណ្ឌ ចំការមន ជំនួសលោកឡូ យុយ ដែលត្រូវចូលនិវត្តន៍។
ពិធីនេះធ្វើឡើងនៅសាលាខណ្ឌចំការមន ក្រោមអធិបតីភាពលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការក្រោមឱវាទសាលារាជធានី និងមន្ត្រីរាជការក្រោមឱវាទសាលាខណ្ឌចំការមនជាច្រើនរូប។