ភ្នំពេញ៖ លោក សម រង្ស៊ី នៅម៉ោង១១និង៣៥នាទីថ្ងៃត្រង់ថ្ងៃទី១៤ វិច្ឆិកា ២០១៣ បានជិះរថយន្តចូលក្នុងស្ថានអាមេរិកប្រចាំកម្ពុជា ក្បែររមណីយដ្ឋានវត្តភ្នំ បន្ទាប់ពីលោកបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងដំណើរមកពីបំពេញ បេសកកម្មនៅខេត្តព្រះវិហារ និងសៀមរាបនោះ ។
យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាតើលោកសម រង្ស៊ី ចូលក្នុងស្ថានទូតអាមេរិកដើម្បីជួបពិភាក្សាពីបញ្ហាអ្វីជាមួយអ្នកណា ឬ ដើម្បីបំពេញការងារអ្វីនោះទេ ៕