ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​សម្លាប់​មនុស្ស​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន​ ​

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​សម្លាប់​មនុស្ស​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន​ ​

បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា ២០១៣ ទីបំផុត​ទៅ​យុវជន​ដែល​គេ​ប្រទះឃើញ​ស្លាប់​ក្នុង​ព្រលានយន្តហោះ​វាល​បែក​ចាន​កាល ពី​យប់​ថ្ងៃទី​១១ វិច្ឆិកា ២០១៣ ជា​ករណី​នាំយកទៅ​សម្លាប់​ប្លន់​យក​ម៉ូតូ​c125 ស៊េរី​ឆ្នាំ​២០១២ ហើយ​ជនរងគ្រោះ​ឈ្មោះ យិ សាន់ អាយុ​២៧​ឆ្នាំ ជា​បុរស​ពោះម៉ាយ រស់នៅ​ក្នុងភូមិ​-​ឃុំ រាំង​កេ​សី ស្រុក​សង្កែ ។​
​ដោយឡែក​ទាក់ទង​ទៅនឹង​ជនដៃដល់​ដែល​វាយ​សម្លាប់ ជនរងគ្រោះ​នោះ​វិញ ត្រូវបាន​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​ឃាត់ខ្លួន​បាន​ពីរ​នាក់ ខណៈ​ពួកគេ​នាំយក​ម៉ូតូ​ជនរងគ្រោះ​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត ។ សេចក្តីរាយការណ៍​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំងពីរ​នាក់​បាន​សារភាព​ហើយ​ថា ខ្លួន​ពិតជា​បាន​វាយ​សម្លាប់​មិត្តភក្តិ​ប្លន់​យក​ម៉ូតូ​ប្រាកដ​មែន ។​
​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ដែល​ចុះទៅពិនិត្យ​សព នៅ​កន្លែងកើតហេតុ​នា​ព្រឹក​ថ្ងៃទី​១២​វិច្ឆិកា និយាយថា សព​នេះ​គ្មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ទេ ។ ជុំវិញ​ករណី​សម្លាប់​មនុស្ស​គ្មាន​ញញើត​ដៃ​នេះ តាម​មន្ត្រី​យោធា​ការពារ​ដែនអាកាស​ប្រាប់ថា មុនពេល​កើតហេតុ គេ​បានឃើញ​មនុស្ស​ប្រុស​៥​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ដែល​១​គ្រឿង​ជិះ​គ្នា​២​នាក់ មាន​កាន់​កន្ត្រក​ជ័រ​១ រីឯ​១​គ្រឿង​ទៀត​ជិះ​គ្នា​៣​នាក់ តែ​មិន​បើកភ្លើង​ទេ ។ ក្រុម​នោះបាន​ជិះ​ម៉ូតូ​ចូលក្នុង
​ចំណត​យន្តហោះ តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ទេ ព្រោះ​ស្មានថា​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅក្នុង​ចំណត​នោះ ។ លុះ​បន្តិចក្រោយមក មាន​ម៉ូតូ​៣​គ្រឿង​ទៀត ជិះ​ចូល​តាម​ក្រោយ តែ​ត្រូវ​ពួកគេ​មិនឱ្យ​ចូល ព្រោះ​យប់​ជ្រៅ​ហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya