ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » បង្ក្រាប​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ក្មេង​៤​នាក់​ឆ្លងដែន​ទៅសុំ​ទាន​នៅ​ម៉ាឡេស៊ី

បង្ក្រាប​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ ក្មេង​៤​នាក់​ឆ្លងដែន​ទៅសុំ​ទាន​នៅ​ម៉ាឡេស៊ី

​ភ្នំពេញ ៖ នគរ បាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ មនុស្ស និង​ការពារ​អនីតិជន​រាជធានី ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ច្រក ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត ខេត្ដ​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​រកស៊ី​ជួញដូរ​មនុស្ស​ឆ្លងដែន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី ខណៈដែល​ជនសង្ស័យ​ទាំង​២​នាក់ នេះ​បម្រុង​នាំ​មនុស្ស​៤​នាក់​ទៅកាន់ ប្រទេស​ម៉ាឡេស៊ី​ដើម្បី​សុំទាន ដោយ​ក្នុងនោះ​មាន​ទាំង​ទារិកា​អាយុ​៧​ខែ​ម្នាក់​ផង​។​
​លោក​វរសេនីយ៍ទោ កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរ បាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ ក្នុង​ពេលធ្វើ​សន្និសីទកាសែត​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៣​ថា ដោយមាន​ការបញ្ជា​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្ដមសេនីយ៍ ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី ភ្នំពេញ​ផង​នោះ កម្លាំង​របស់លោក​បាន ទទួល​របាយការណ៍​មួយ​ពី​សកម្មភាព​ជួញ ដូរ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ និង​បាន​សហការ​ជាមួយ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ បាន​២​នាក់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈដែល ជនសង្ស័យ​ប្រ​ព្រឹ​ត្ដ​អំពើ​លក់ដូរ​មនុស្ស សម្រាប់​នាំ​ឆ្លងដែន​(​ទិញ​ទារក​និង​អូសទាញ​មនុស្ស​ឆ្លងដែន​យកទៅ​សុំទាន​នៅ ប្រទេស​ម៉ាឡេស៊ី ដើម្បី​កេងប្រវ័ញ្ច​) ។​
​លោក​បន្តទៀតថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ មានឈ្មោះ សំ ណា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅ​ភូមិ​-​សង្កាត់​- ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល និង​ឈ្មោះ ហេង ឆុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ មុខរា​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី ខេត្ដ បាត់ដំបង ។ រីឯ​ជនរងគ្រោះ​ដែល​សមត្ថ កិច្ច​រំដោះ​បាន​នោះ​មាន ទី​១-​ឈ្មោះ ឆុន ស្រី​ភា ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ ភូមិ​មុខរា​២ ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គី​រី​, ទី​២-​ឈ្មោះ ឡុង ស្រ៊ី ហៅ ថែម ខឿ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​ភូមិ​ស្ពាន យោល ឃុំ​ព្រៃ​ស៊ី​មា ស្រុក​សំពៅ​លូន ខេត្ដ​បាត់ដំបង​, ទី​៣-​ឈ្មោះ សុល ថន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ភូមិ ដំណាក់​ពង្រ ឃុំ​ទួល​ស្វាយ ស្រុក​មោង ឫស្សី ខេត្ដ​បាត់ដំបង មុខរបរ​កសិករ និង ទី​៤-​ឈ្មោះ ឆុន សុខ​ចាន់ ភេទ​ស្រី អាយុ​៧​ខែ ។​
​នៅ​ចំពោះមុខ​សមត្ថ កិច្ច​ជនសង្ស័យ ទាំង​២​នាក់​ខាងលើ​បាន​សារភាពថា ពួកគេ​ពិតជា​មានបំណង​នាំ​ជនរងគ្រោះ​ទាំង នាក់​នេះ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​ដើម្បី សុំទាន​ប្រាកដ​មែន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya