ព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចផ្លូវផ្ទះតាឆេ ស្ថិតនៅក្នុងក្រុមទី៥៨ ភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ពីបទលក់ ចែកចាយគ្រឿងញៀន ។ ជនសង្ស័យរូបនេះ មានឈ្មោះ ប៉ក់ សុធា ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលក្រុមទី៥៨ ភូមិ១ សង្កាត់ លេខ៤ ក្រុងខេត្តព្រះសីហនុ មុខរបរកម្មកររោងចក្រ កាត់ដេរអូរ២ ។
ក្រោយការឃាត់ខ្លួន កំលាំង របស់លោក បានឆេកឆេរកឃើញ នូវវត្ថុតាងមួយចំនន រួមមានថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន (ទឹកកក) ចំនួន ១កញ្ចប់ធំ ស្មើនិង ៣,៤ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមិន ចំនួន៨កញ្ចប់តូច ស្មើនិង ១,៤ក្រាម និងទូរស័ព្ទដៃចំនួន ២គ្រឿង ៕