កណ្តាល៖កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីចាត់ការទៅតាមច្បាប់ បន្ទាប់ពីបុរសខាងលើនេះបានធ្វើសកម្មភាពល្បួងកូនស្រីប្តីដើមរបស់ ប្រពន្ធរំលោភរហូតបានសម្រេចបំណង និងបានគំរាមសម្លាប់ក្មេងស្រីរងគ្រោះ បើសិនជាក្មេងស្រីហ៊ានយករឿងប្រាប់អ្នកណាម្នាក់ ។ មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ហេតុការណ៍ជនសង្ស័យល្បួងក្មេងស្រីរងគ្រោះរំលោភនេះបានកើតឡើងកាលពី វេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ ម៉ៅ ម៉ាញ ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកព្រំ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីប្រកបរបរជាអ្នករត់ម៉ូតូឌុប ។ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះ ទ សល អាយុ៧ឆ្នាំ ជាសិស្ស និងរស់នៅក្នុងបន្ទុកជាមួយម្តាយ ។
ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានល្បួងកូនស្រីប្តីដើមរបស់ប្រពន្ធរំលោភរហូតបាន សម្រេចបំណងខ្លួនឯង ហើយបានគំរាមសម្លាប់ក្មេងស្រីរងគ្រោះចោល បើសិនជាក្មេងស្រីហ៊ានយករឿងប្រាប់អ្នកណាម្នាក់ឲ្យបានដឹង ។
នៅ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ចាប់បញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាច្បាប់ ៕