ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» សេដ្ឋកិច្ច » កម្ពុជា​នាំចេញ​កៅស៊ូ​កើនឡើង​៤៦% តែ​តម្លៃ​មានការ​ធ្លាក់ចុះ បើ​គិត​ត្រឹម​១០​ខែ​ដើមឆ្នាំ​២០១៣

កម្ពុជា​នាំចេញ​កៅស៊ូ​កើនឡើង​៤៦% តែ​តម្លៃ​មានការ​ធ្លាក់ចុះ បើ​គិត​ត្រឹម​១០​ខែ​ដើមឆ្នាំ​២០១៣

​ភ្នំពេញ ៖ រយៈពេល​១០​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​ទទួលបាន​ពី​ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​មានកា​រ​កើនឡើង​ប្រហែលជា​១៦%​ប៉ុណ្ណោះ ដែល​អាច​បញ្ជាក់ថា ការនាំចេញ​មានការ​កើនឡើង តែ​តម្លៃ​មានការ​ធ្លាក់ចុះ ។ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ទៅកាន់​បរទេស​បាន​ចំនួន​៦២.៩១៥​តោន ដែលមាន​ការកើនឡើង​ប្រហែលជា​៤៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២​កន្លងមក​។
​ទំហំ​ទឹកប្រាក់​ដែល​ទទួលបាន​ពី​ការនាំចេញ​កៅ ស៊ូ​ឆ្នាំ​២០១៣ នេះ​មាន​ចំនួន​១៤៦​លាន​ដុល្លារ​អាមេរិក ។ ក្នុងនោះ​កៅស៊ូ​ស្ងួត​មានតម្លៃ​២.៣០០​ដុល្លារ​អាមេរិក​ក្នុង​មួយ តោន នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម ។ លោក​ម៉ក គឹមហុង ប្រធាន​សមាគម​កៅស៊ូ​កម្ពុជា​ធ្លាប់មាន​ប្រសាសន៍ថា អ្វីដែល​លោក​បានដឹង​ឆ្នាំនេះ ការប្រមូល​ផល​កៅស៊ូ​ថ្មីៗ​មាន​ចំនួន​កើន ឡើង​ដែល​អាចធ្វើឱ្យ​កៅស៊ូ​ស្ងួត​របស់​យើង​នាំចេញ​បានកើត​ឡើង ជាង​ឆ្នាំមុន ។ យើង​សង្ឃឹមថា​នៅ​ដំណាច់​ឆ្នាំនេះ កម្ពុជា​នឹង​នាំចេញ​កៅស៊ូ​បាន​ច្រើន​ជាងនេះទៀត ដោយ​រំពឹងថា​នឹងមាន​ចំនួន​៧៥.០០០​តោន ហើយ​ប្រទេស​ដែល​កម្ពុជា​យើង​បាន​នាំ​កៅស៊ូ​ចេញទៅ​នោះ​មាន​ប្រទេស ម៉ាឡេស៊ី ប្រទេស​វៀតណាម ប្រទេស​ថៃ និង​ប្រទេស​ចិន ។​
​លោក​លី ផល្លា អគ្គនាយក​នៃ​នាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម បានឱ្យដឹង​ដែរ​ថា សព្វថ្ងៃ​កម្ពុ​ជាមាន​កៅស៊ូ​ដែល​អាច​ប្រមូល​ផល​បាន​មាន​ចំនួន​ជាង​៧​ម៉ឺន ហិកតា ហើយ​យើង​បាននិងកំពុង​ដាំ​បន្ថែម​កៅស៊ូ​ថ្មីៗ​ដែលមាន​ការកើនឡើង​ជា រៀងរាល់ឆ្នាំ ដោយ​សរុប​ទូទាំងប្រទេស មាន​ជាង​៣១​ហិកតា​ហើយ រាប់ទាំង​កៅស៊ូ​ទើប​ដាំ​និង​កៅស៊ូ​ដែល​អាចចៀរ​ជ័រ​បាន ។
​គួរ​បញ្ជាក់ថា កៅស៊ូ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​គេ​អាច​ដាំ​ដុះ​បាន​នៅតាម​តំបន់​ខ្ពង់រាប​ដី ក្រហម​នៅក្នុង​ព្រះរាជា​ចក្រ​កម្ពុជា ជាពិសេស​តំបន់​ដែល​កៅស៊ូ​អាចធ្វើ​ការដាំដុះ​បាន​នៅ​ខេត្តកំពង់ចាម តែ​មកដល់ពេលនេះ​ដោយសារ​កម្ពុជា​បាន​ពិសោធន៍​ក្នុង​ការដាំដុះ​ដំណាំ កៅស៊ូ​នៅ​តំបន់​នានា ទើប​ពេលនេះ​កៅស៊ូ​មាននៅ​តាម​តំបន់​មាត់សមុទ្រ និង​តំបន់​ផ្សេងៗ​ទៀត​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya