ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សង្ស័យ​ឪពុក​យក​កូន​ទៅ​គ្រវែង​ចោល​ក្នុង​ទឹកទន្លេ ព្រោះ​មានទំនាស់​លែងលះ​ជាមួយ​ប្រពន្ធ​

សង្ស័យ​ឪពុក​យក​កូន​ទៅ​គ្រវែង​ចោល​ក្នុង​ទឹកទន្លេ ព្រោះ​មានទំនាស់​លែងលះ​ជាមួយ​ប្រពន្ធ​

​ភ្នំពេញ  ៖ ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំណុច​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ ឫស្សីកែវ វេលា​ម៉ោង​១២​ថ្ងៃ ត្រង់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៣ ខណៈ សព​ទារក​អាយុ​៨​ខែ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​អណ្ដែត​ទឹកទន្លេ​មេគង្គ ហើយ​បាននាំគ្នា​ស្រង់​យក មក ដាក់​លើគោក រួច​ប្ដឹងទៅ​នគរបាល​ប៉ុស្ដិ៍ ជ្រោយចង្វា​ឱ្យទៅ​ពិនិត្យ​សាកសព​នោះ​។


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ​បាន​ប្រទះឃើញ​សព​ទារក​ខាងលើ​អណ្ដែត​ប្លុងៗ​តាម ទឹក​ហូរ​ដែល​ដំបូង​ឡើយ​គេ​ស្មានតែ​ខ្មោច ឆ្កែ ប៉ុន្ដែ​នៅពេល​ពិនិត្យ​យូរៗ​ទៅ​ទើប ដឹងថា ជា​សព​ទារក​ដែលមាន​អាយុ​មិន មិន​ដល់​មួយ​ខួប​ផង ក៏​នាំគ្នា​អូសទាញ មក​ច្រាំងទន្លេ​ដើម្បី​ពិនិត្យមើល តើ​ទារក រូបនេះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​?
​បន្ទាប់ពី​បាន​ពិនិត្យ​សាកសព​នេះ​រួច មក​ទើប​ធ្លាយ​ព័ត៌មាន​នេះ​ទៅដល់​ម្ដាយ ទារក​មកដល់​កន្លែង​កើតហេតុ រួច​ស្រែក ទ្រហោយំ​ចំពោះមុខ​សព​កូនប្រុស និង បាន​រៀបរាប់ថា សព​កូនប្រុស​ម្នាក់នេះ ឈ្មោះ រុំ ផាន់​ណា ហៅ​រាជ អាយុ​ទើប តែ​បាន​៨​ខែ​ប៉ុណ្ណោះ ។​
​ស្ដ្រី​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យដឹង ថា រូបគាត់​ឈ្មោះ យ៉ា​ត ចំប៉ា អាយុ​២៣ ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក ក្របៅ​៣ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់ កណ្ដាល ខេត្ដ​កណ្ដាល​បាន​រៀបការ​ពេញ ច្បាប់​ជាមួយ​បុរស​ឈ្មោះ ហ៊ុន រ៉ុ​ម អាយុ ២៦​ឆ្នាំ មុខរបរ​មេ​ចុងភៅ​នៅ​ភោជនីយ ដ្ឋា​ន​ក្រុង​កម្ពុជា មាន​ទីតាំង​ស្ថិតនៅ​សង្កាត់ បឹ​កក​ក់​ទី​២ ខណ្ឌទួលគោក និង​មានស្រុក កំណើត​ស្រុក​ព្រះស្ដេច ខេត្ដ​ព្រៃវែង ដែល​ទើបតែ​មានកូន​ម្នាក់នេះ​គត់ ។​
​ប្រភព​ដដែល​ឱ្យដឹង ទៀតថា មុននេះ​២-៣​ថ្ងៃ​រូបនាង​និង​ស្វាមី បាន​ឈ្លោះប្រកែក​គ្នា​រហូត​សុំ​លែងលះ គ្នា​ដល់​ឃុំ​ព្រែក​អំពិល​ទៀតផង ។ លុះ​មក ដល់​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៣ រូប នាង​បាន​ពកូន​រក​ប្ដី​នៅ​ទីក្រុង​ភ្នំពេញ ដោយបាន​ជួប​និង​ជជែក​គ្នា​អំពី​ការបែងចែក​កូន ។ ដោយសារតែ​នាង​គ្មាន​លទ្ធភាព​ចិញ្ចឹម​កូន​ក៏បាន​សម្រេច​ចិ​ត្ដ​ប្រគល់ឱ្យ​ប្ដី​ចិញ្ចឹម ខណៈដែល​នាង​ដឹងថា ការ​លែងលះគ្នា​នេះ​ដោយសារតែ​ប្ដី​មាន​ស្រី​ថ្មី ។ លុះ មកដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា មាន​គេ​ទូរស័ព្ទ​ប្រាប់ថា កូនប្រុស​របស់​នាង ដែល​ប្រគល់ឱ្យ​ប្ដី​ចិញ្ចឹម​នោះបាន​ស្លាប់ អណ្ដែត​ទឹកទន្លេ​បាត់ទៅហើយ​។​
​បន្ទាប់ពី​ទទួលបាន​ការ​រ៉ាយរ៉ាប់​សមត្ថ កិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណីនេះ ទំនងជា​ឪពុក​ចិ​ត្ដ​តិរច្ឆាន​ខឹង​នឹង​ប្រពន្ធ (​ម្ដាយ​)​ធ្វើ​អ្វី​មិនកើត​ក៏​យក​កូនប្រុស ទៅ​គ្រវែង​ចូល​ទឹកទន្លេ​ឱ្យស្លាប់​ផុត​ពូជ តែម្ដងទៅ ។ ទោះ យ៉ាងណា​សមត្ថកិច្ច​អះអាងថា កំពុង​ស្រាវជ្រាវ​ករណីនេះ​ដើម្បី​រកឱ្យឃើញ​ការពិត​៕


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya