ស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៣ ប្រព្រឹត្ដដោយឧក្រឹដ្ឋ ជន៣រូបបានធ្វើសកម្មភាពចាប់កុមារាម្នាក់ពេលចេញពីសាលារៀនយកទៅលាក់ ទុកក្នុងគុម្ពោតព្រៃដើម្បីជំរិតទារប្រាក់ ។
សមត្ថកិច្ចកងរាជ អាវុធហត្ថខេត្ដ ស្ទឹងត្រែងបានឱ្យដឹងថា មុនពេលកើត ហេតុកុមារាឈ្មោះ កោះ ចាន់រស្មី អាយុ៨ឆ្នាំ បានចេញពីសាលារៀនអនុវត្ដក្រុង ស្ទឹងត្រែងត្រឡប់ទៅផ្ទះក៏ត្រូវបានជន សង្ស័យមានគ្នា៣នាក់បានចាប់យកទៅចូលព្រៃកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ដើម្បីទូរស័ព្ទមក កាន់ឪពុករបស់កុមារា
រងគ្រោះឈ្មោះ កោះ សុខ អាយុ៥២ឆ្នាំ និងម្ដាយឈ្មោះ កង នឿន អាយុ៤០ឆ្នាំ រស់នៅភូមិស្ពានថ្ម សង្កាត់-ក្រុង-ខេត្ដស្ទឹងត្រែង ជំរិតទារ ប្រាក់ចំនួន ៥ម៉ឺនដុល្លារ ។
ជនសង្ស័យ ទី១-ឈ្មោះ ឆាយ ឈួងហេង ភេទប្រុស អាយុ៤០ឆ្នាំ រស់ នៅភូមិស្រះព្រីង ឃុំស្វាយលាភ ស្រុក បាធាយ ខេត្ដកំពង់ចាម, ទី២-ឈ្មោះ ស សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ និងទី៣- ឈ្មោះ អ៊ុង ចរិយា ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា រស់នៅភូមិ- ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្ដ ស្ទឹងត្រែង ។
ប្រតិបត្ដិការប ង្ក្រាបក្រុមឧក្រឹដ្ឋជន ជំរិតទារប្រាក់ខាងលើនេះបានរំដោះកុមាររងគ្រោះ ដោយមិនមានគ្រោះថ្នាក់អ្វី នោះទេ និងប្រើរយៈពេលជិត៤ម៉ោង ប៉ុណ្ណោះជនសង្ស័យត្រូវបាននាំខ្លួនមក កាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ដ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូង ៕ ដោយ៖ ឡុង កាន់សំនៀង