ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៣ គណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដើម្បីរករបៀបវារៈនិងកំណត់ពេលចរចាជាថ្មីជាមួយក្រុមការងារបច្ចេកទេស គណបក្សប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា ក្រោយការវិលចូលតុចរចាជាថ្មីថ្នាក់ក្រុមការងារបច្ចេកទេសកាលពីថ្ងៃទី០៥ វិច្ឆិកា ២០១៣ តំណាងគណបក្សទាំងពីរដែលទទួលបានអាសនៈសភាក្នុងនីតិកាលទី០៥ បានកំណត់ពេលនឹងចរចាគ្នាជាថ្មីនៅក្នុងសបា្តហ៍នេះ ប៉ុន្តែមកដល់ថ្ងៃព្រហស្បតិ៍នេះ គេនៅមិនទាន់ដឹថា តើភាគីទាំងពីរនឹងជួបគ្នានៅពេលណា កន្លែងណានោះនៅឡើយទេ ? ៕