ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ​គម្រោង​​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ​៤​កន្លែង​ ​ស្រុកកំពង់សៀម​​ ថវិកា​ជាតិ​ជិត​៥០០លាន​ លោក ​ឡី មិច ​នាយករង​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ​ដេញ​អ្នក​សារ​ព័ត៌មាន​ មិន​ឲ្យ​ថតរូប បង្កការភ្ញាក់ផ្អើ់លនៅកំពង់ចាម​  ||     មេឈ្មួញម្ចាស់ដេប៉ូឈើចាស់វស្សា មានជំនាញចាយលុយស្រុកត្បែងមានជ័យ អាងខ្នងបង្អែករឹងមាំ ហ៊ានធ្វើអ្វីៗស្រេចតែចិត្ត ដោយអាងអំណាចទឹកលុយ?​  ||     ល្បីលោក នូ និច មេប៉ុស្តិ៍នគរបាលការពារ ព្រំដែនច្រកដូនរ័ត្ន កំពុងឃុបឃិតគ្នា ជាមួយឈ្មួញឈ្មោះ ថៃ គា ឱ្យមានការដឹកជញ្ជូនផលអនុផលព្រៃឈើ ឆ្លងដែនទៅប្រទេសវៀតណាម​  ||     ល្បីឈ្មោះចែឡែន នៅតែប្រើរថយន្ត៣គ្រឿងដឹកជញ្ជូនឈើ យកទៅលក់នៅខេត្តកំពង់ធំ តែសមត្ថកិច្ច នៅតែធ្វើដេកលក់​  ||     រឿងអាស្រូវពុករលួយជាប្រព័ន្ធរបស់មេៗ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ត្រូវបានបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ​

បង្ក្រាប​អ្នកប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ​

សៀមរាប ៖ លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង និង​ជា​ប្រធានការិយាល័យ កណ្តាល​នគរបាល ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប និង​លោក វរសេនីយ៍ត្រី អ៊ុំ សា​អាត នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង នគរបាល​ក្នុង អង្គភាពចុះ​ប្រតិបត្តិការ ធ្វើការ​តាមដាន​ស្រាវជ្រាវ និង​ធ្វើ​ការចាប់​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​៤​នាក់​នេះ បានជា​បន្តបន្ទាប់ កន្លងទៅនេះ រួច​យកមក​កាន់​ការិយាល័យ ជំនាញ​ដើម្បី​ធ្វើ​សួរនាំ ជាប់​ពាក់ព័ន្ធ​ក្នុង​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ខុសច្បាប់ ។​
​លោក អ៊ុំ សា​អាត បាន​មាន​ប្រា​សាសន៍​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ធ្វើ​ការចាប់​ឃាត់ខ្លួន​ពិតប្រាកដ​មែន បន្ទាប់ពី​ជនសង្ស័យ​ទាំង​៤ នាក់​នេះ​បានធ្វើ​សកម្មភាព ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ខុសច្បាប់​ដែល ជា​មុខសញ្ញា​សង្ស័យ​ផង​នោះ ។​
​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង​សុំ​ណុំ​រឿង​បញ្ជូន​ខ្លួន ព្រមទាំង​វត្ថុតាង​ទាំងអស់​ទៅ កាន់​សាលាដំបូង​ខេត្តសៀមរាប ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ដើម្បី​ចំណាត់ការ​ទៅ តាម​នីតិវិធី​ច្បាប់​បន្ត​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya