ភ្នំពេញ ៖ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៤ទល់មុខស្ថានីយប្រេងសូគីម៉ិច ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយសារម៉ូតូនិងម៉ូតូបានប៉ះចង្កូតគ្នាពេលកំពុងបើកបរបណ្តាលឲ្យក៏ ត្រូវរថយន្តមកពីក្រោយកិនស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ ។
ឈ្មោះ ជ័យ ចំរើន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្រាំងខ្នោ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ និងអ្នករួមដំណើរម្នាក់ឈ្មោះ ឈា សុខណា ភេទប្រុស អាយុ២១ឆ្នាំ ជាជាងផ្សារដែក
ដូចគ្នា ស្នាក់នៅជាមួយជនរងគ្រោះ រងរបួសស្រាល ។
ដោយឡែករថយន្តមួយដែលកិននោះម៉ាក អ៊ីស៊ុយស៊ុយ ពណ៌ត្រួយចេក ពាក់ស្លាកលេខភ្នំពេញ 3A-0781 ។ ក្រោយបង្កហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល ។
ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យ ចរាចរជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕
» ព័ត៌មានជាតិ » ជិះម៉ូតូប៉ះដៃចង្កូតគ្នាដួល ឡានមកពីក្រោយកិនស្លាប់