ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » រំលោភ​យូរហើយ​ ឥឡូវ​ជនសង្ស័យ​រៀបការ​ប្រពន្ធ​រួចហើយ​ទៀត​ ​

រំលោភ​យូរហើយ​ ឥឡូវ​ជនសង្ស័យ​រៀបការ​ប្រពន្ធ​រួចហើយ​ទៀត​ ​

សៀមរាប ៖ រឿងរ៉ាវ​អ​យុត្ដិធម៌​នោះ​នេះ​កើតឡើង ទៅលើ​នារី​រងគ្រោះ​កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៣ ពេលដែល ឪពុកម្ដាយ​នាង​ស​.​ខ​.​ជាប់រវល់​ទៅ​បុណ្យ​នៅឯ​វត្ដ ។ ជនសង្ស័យ​ឈ្មោះ​លុយ វៃ អាយុ ២៩​ឆ្នាំ ដែល​ទើបតែ​លាចាក​សិក្ខាបទ ថ្មីៗ រស់នៅ​ភូមិ​ត្រញំង​វែង ភូមិ​ស្ពាន ត្នោត ស្រុក​ជីក្រែង ខេត្ដ​សៀមរាប​បាន ចូលទៅ
​ចាប់រំលោភ​នារី​រងគ្រោះ​នៅលើផ្ទះ​យ៉ាង​សាហាវព្រៃផ្សៃ ។ នារី​រងគ្រោះ មាន​ភូមិ​នៅ​ជិត​នឹង​ជនសង្ស័យ​នោះដែរ​។
​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ក្រុមគ្រួសារ បាន​នាំ​នារី​រងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ពាន​ត្នោត ប៉ុន្ដែ​មន្ដ្រីនគរបាល​មិន​យក​ចិ​ត្ដ​ទុកដាក់ ហើយ​រុញ​ចុះ​រុញ​ឡើង ធ្វើឱ្យ​ក្រុមគ្រួសារ ជនរងគ្រោះ​ដែលមាន​ជីវភាព​ក្រីក្រ និង មិនមាន​ខ្នងបង្អែក​ផង​នោះ​ត្រូវ​ទ័លច្រក  ។ ជាមួយនឹង​ការដែល​នគរបាល​ប៉ុស្ដិ៍​មិន ព្រម​ចាត់ការ
​គេ​សង្ស័យថា​ជនសង្ស័យ បាន​ស៊ុមគ្រលុំ​ជាមួយ​នគរបាល​បំបិទ សំណុំ​រឿងនេះ ។
រីឯ​ជនសង្ស័យ មិន​ត្រឹម​តែមាន​សេរីភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​គំរាមកំហែង និង​ប្រមាថ​ទៅ លើ​គ្រួសារ​នារី​រងគ្រោះ​នោះ​ទៀតផង ។ ​គេ​រំពឹងថា សាលាដំបូង​ខេត្ដ​សៀម រាបនឹង​ពិនិត្យ​រឿងនេះ​ឡើងវិញ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya