ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ស្ត្រីនិងកូនអាយុ៣ឆ្នាំ ត្រូវប្តីចាក់សោជាប់នៅក្នុងផ្ទះ បន្ទាប់ពីមានជំលោះលែងលះឡើងតុលាការ

ស្ត្រីនិងកូនអាយុ៣ឆ្នាំ ត្រូវប្តីចាក់សោជាប់នៅក្នុងផ្ទះ បន្ទាប់ពីមានជំលោះលែងលះឡើងតុលាការ

កណ្ដាល ៖ ស្ដ្រី​វ័យ​ជាង​៤០​ឆ្នាំ​និង​កូនប្រុស​អាយុ​៣​ឆ្នាំ​ត្រូវ​បាន​ប្ដី​ សំណព្វចិត្ត​ចាក់សោ​បង្ខាំង​ក្នុងផ្ទះ​ដោយសារ​ស្ដ្រី​ជា​ប្រពន្ធ​មិន​គោរព​ តាម​សាលក្រម​តុលាការ​ប្ដឹង​លែងលះ​អស់​រយៈពេល​៧​ខែ។ ​ ហើយស្រ្តីរូបនេះនាំ​កូនប្រុស​អាយុ​៣​ឆ្នាំ​មក​នៅ​ក្នុងផ្ទះ​នោះ​ធ្វើ​ឲ្យ​មានការ​ ឈ្លោះប្រកែក​គ្នា​ត្រូវ​បាន​ប្ដី​ចាក់សោ​បង្ខាំង​ទុក​ក្នុងផ្ទះ​នោះ​តែម្ដង​ នៅ​ពេល​ដែល​ស្ដ្រី​ជា​ប្រពន្ធ​កំពុង​សំ​រាន​លង់លក់​។​​ហេតុការណ៍ ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៣ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣ ​ស្ថិត​ក្នុង​ភូមិ​ដើម​គរ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ​។​

​មន្ដ្រី ​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ស្ដ្រី​ជា​ប្រពន្ធ​ឈ្មោះ ម៉ៅ ម៉ា​រា អាយុ​៤២​ឆ្នាំ កូន​ឈ្មោះ គង់ ចាន់​វី​ច​រ៉ា ភេទ​ប្រុស អាយុ​៣​ឆ្នាំ ចំណែក​ប្ដី​សំណព្វចិត្ត​ឈ្មោះ គង់ កាន អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងសំណង់​រស់នៅ​ផ្ទះ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប៉ូលិស ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ប្ដី​ប្រពន្ធ​ខាងលើ​មានរឿង​ឈ្លោះប្រកែក​គ្នា​រហូត​បាន​លែងលះ​ប្ដឹង​ដល់​ តុលាការខេត្ត​កណ្ដាល ​រហូត​តុលាការ​បាន​ចេញ​សាលក្រម​សម្រេច​ប្រគល់​ដី​និង​ ផ្ទះ​ឲ្យ​ទៅ​ខាង​ប្ដី ហើយ​ប្រពន្ធ​មិន​សុខចិត្ត​ប្ដឹង​ទៅ​ឧទ្ធរណ៍​ជា​យូរ​ខែ​មក​ហើយ​ដែល​ សាលឧទ្ធរណ៍​មិន​មាន​ចំណាត់ការ​រឿង​នេះ​ ទើប​ប្រពន្ធ​បាន​ទៅ​នៅក្នុង​ផ្ទះ​នោះ​បណ្ដាល​ឲ្យ​កើតមាន​រឿង​នេះ​ឡើង​ ប្តីក៏បានចាក់សោរជាប់នៅទីនោះតែម្តង។​

​លុះដល់​ម៉ោង​៩​ព្រឹក​ថ្ងៃ​កើត​ហេតុ​ទើប​ប្រពន្ធ​បាន​ដឹង​ថា​ប្ដី​បាន​ ចាក់សោ​ទ្វារផ្ទះ​ពី​ខាងក្រៅ​ក៏បាន​ស្រែកហៅ​ឲ្យ​អ្នកជិតខាង​ជួយ ទើប​មានការ​ភ្ញាក់ផ្អើល​ធ្វើ​ឲ្យ​ដឹង​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ​៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya