ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » នៅ​កំពង់ស្ពឺ គ្រោះថ្នាក់​មួយ​បាន​កើតឡើង ដោយ​ឡាន​មួយគ្រឿង​បាន​ចុះ​ចំណោទភ្នំ​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់ចូល​ជ្រោះ បណ្ដាល​ឲ្យ​មនុស្ស២នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់

នៅ​កំពង់ស្ពឺ គ្រោះថ្នាក់​មួយ​បាន​កើតឡើង ដោយ​ឡាន​មួយគ្រឿង​បាន​ចុះ​ចំណោទភ្នំ​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់ចូល​ជ្រោះ បណ្ដាល​ឲ្យ​មនុស្ស២នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់

(កំពង់ស្ពឺ)៖ កាលពី​ថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០១៨ ករណី​គ្រោះថ្នាក់​មួយ​បានកើត​ឡើង​ដោយ​រថយន្ត​មួយគ្រឿង​បាន​ចុះ​ចំណោទភ្នំ​ហ្វ្រាំងមិន​ស៊ី​រេ​ចង្កូត​ធ្លាក់ចូល​ជ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់។ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ផ្លូវ​កោង​ឡើងទៅ​កាន់​រមណី​ដ្ឋា​ន​គីរីរម្យ​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ ។

មុនពេល​កើតហេតុ​ពួកគាត់​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ3D1019ដឹក​ភេសជ្ជៈ​អ្នកបើកបរ​និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​បើកបរ​មកពី​លិចទៅ​កើត។លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​ចុះ​ចំណោទភ្នំ​ដែលជា​ផ្លូវ​កោង​ក៍ជាន់​ហ្វ្រាំង​មិន​ស៊ី​រេ​ចង្កូត​ធ្លាក់​ជ្រោះ​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​នឹង​ម្នាក់ទៀត​រង របួសធ្ងន់។

ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹកយក​ទៅ​មន្ទីរពេទ្យ​សព​បាន​យកទៅ​ដំកល់​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ​រង់​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ។ចំណែក​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​យក​ហៅ​រថយន្ត​មក​ស្ទូច​យកទៅដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya