ព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំនុចក្បែរសណ្ឋាគារកោះតាគៀវ ស្ថិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ង៉ុក ហេង ភេទ ប្រុសអាយុ៣២ឆ្នាំមានមុខរបរ និងទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចកាច់កម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ល្លាកលេខ ព្រះសីហនុ 1A-6585 ខណៈពេលម្ចាស់ទុកចោលនៅមុខផ្ទះ កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំនុចភូមិថ្មី ស្ថិតក្នុងក្រុមទី៨
ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលមានម្ចាស់ម៉ូតូឈ្មោះ អង អៀង ភេទស្រី អាយុ ៤៨ឆ្នាំរស់នៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកងរាជអាវុធហត្ថក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីចាត់ការតាមនិតិវិធីបន្ត៕