ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 នគរបាល​តូចតាច​ម្នាក់ រង​ការ​គំរាម ពី​មន្ត្រីនគរបាល​ថ្នាក់​ធំ ត្រៀម​ប្តឹង ទៅកាន់​អគ្គស្នងការ នគរបាលជាតិ?​  ||     ចាប់​អាតូច អា​ធំ​ទុក​បន្ត​ពូជ ហាសៗម្យ៉ាងដែរ នៅ​កំពង់ស្ពឺ​  ||     ឈ្មោះ ណុប ណាក់ (ណាក់​ក្បាល​ធំ)ឈ្មោះ ហូ​វ ជី​វៃ និង​ឈ្មោះ នី​កា​ចាញ អាង​អំណាច​មេ​ប៉េអឹម សម្រុក​ជញ្ជូន​ដឹកឈើ ចេញទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ គ្មាន​អ្នកណា​ហ៊ាន​ក្អក​  ||     ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ គួរ ចាត់វិធានការយ៉ាងណាទៅលើមន្រ្តីថ្នាក់ក្រោមឱវាទ ក្នុងខេត្តកំពង់ឆ្នាំង ដែលបើកដៃឲ្យបទល្មើសនេ សាទកើតមានក្នុងទ្រង់ទ្រាយធំទាំងរដូវបិទ ការនេសាទទាំងរដូវបើកការនេសាទ​  ||     ប្រធាន​សាខាគយ​ខេត្តកំពង់ឆ្នាំង លោក ហ៊ា​ល ទូច គ្រប់ទឹក?​  ||   

» ព័ត៌មានជាតិ » នៅ​កំពង់ឆ្នាំង ស្ត្រី​ម្នាក់​ដោយ​វះកាត់​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត សម្រាលកូន​បាន៥ថ្ងៃ ស្លាប់ចោល​ប្ដី និង​កូន

នៅ​កំពង់ឆ្នាំង ស្ត្រី​ម្នាក់​ដោយ​វះកាត់​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត សម្រាលកូន​បាន៥ថ្ងៃ ស្លាប់ចោល​ប្ដី និង​កូន

កំពង់ឆ្នាំងៈ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៨ នៅក្នុង​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ស្ត្រី​ម្នាក់​សម្រាលកូន ដោយ​ការវះកាត់ បានត្រឹមតែ​រយៈពេល៥ថ្ងៃ ម្តាយ​បាន​ស្លាប់ ខណៈដែល​ប្តី​នាំយកទៅ​លាង​របួស ក្នុង​មន្ទី​ពេទ្យ​បង្អែក ខេត្តកំពង់ឆ្នាំង។

ស្ត្រី​រងគ្រោះ​ឈ្មោះ ចេង វិ​ន អាយុ៣៤ឆ្នាំ មាន​ប្តី​ឈ្មោះ ហួន ជ្រុ​យ អាយុ៣៦ឆ្នាំ មានកូន៤នាក់ រស់នៅក្នុង​បន្ទុក ក្នុងភូមិ​ថ្នល់​ឈើទាល់ ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ដែលជា​តំបន់​មួយ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​លពី​ទី​រួម​ខេត្តកំពង់ឆ្នាំង។

ប្តី​បាន​រៀបរាប់​ឲ្យ​ដឹងថា គាត់​បាន​យកប្រពន្ធ​មក​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដោយ​ធ្វើការ​វះកាត់​យក​កូន បាន​រយៈពេល៥ថ្ងៃ ហើយ​នៅថ្ងៃនេះ អ្នកគ្រូ​ពេទ្យ​ម្នា​ក់បាន​ឲ្យ​យកប្រពន្ធ​ទៅ​លាង​របួស ខណៈដែល​គាត់​ប្រាប់​ទៅ​អ្នកគ្រូ​ពេទ្យ​ថា ប្រពន្ធ​ខ្ញុំ​ដើរ​មិន​រួច​ទេ និង​បាន​សុំ​រទេះរុញ​មួយ តែ​បែរជា​អ្នកគ្រូ​ពេទ្យ​ឆ្លើយថា មិនមាន​រទេះរុញ​ទេ ពេលនោះ​គាត់​បាន គ្រា​ប្រពន្ធ​ដើរ​បាន​ប្រមា​ព​ជា១០ម៉ែត្រ ប្រពន្ធ​គាត់​ក៏​ទន់ជង្គង់ ពេល​នោះបាន​អ្នកគ្រូ​ពេទ្យ​លើក​ប្រពន្ធ​ដាក់​លើ​គ្រែ យកប្រពន្ធ​ទៅធ្វើ​ចលនា តែ​អកុសល​ប្រពន្ធ​គាត់​បាន​ស្លាប់​នៅក្នុង​មន្ទី​ពេទ្យ​តែម្តង។

ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង លោក​វេជ្ជបណ្ឌិត សូ រិ​ន្ទី​រ៉ា​វុទ្ធី បាន​ឲ្យ​ដឹង​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ថា ពាក់​ព​ន្ធ័ និង​ករណី​ស្ត្រី ដែល​ធ្វើការ​វះកាត់​រយៈពេល៥ថ្ងៃនេះ គឺ​មិនមាន​អ្វី​នោះឡើយ ហើយ​ការដើរ​របស់​ស្ត្រី​វា​ជាការ​ល្អ​ចំពោះ​ការស្លាប់​របស់​ស្ត្រី​ខាងលើនេះ​ខាង​លោក​នៅ​មិនទាន់​រកឃើញថា មកពី​រោគសញ្ញា​ធ្វើទុក្ខ​ឡើយ ហើយ​លោក​កំពុងធ្វើការ​ស្រាវជ្រាវ។ ពាក់ព័ន្ធ​និង​ការសុំ​រទេះរុញ​មានការ​ឆ្លើយថា គ្មាន​នោះ​លោក​ក៏​កំពុង​ស្រាវជ្រាវ​ដែរ ខណៈ​រទេះរុញ​មាន​ច្រើន និង​នៅថ្មីៗផងដែរ។

ក្រោយ​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ បាន​យក​រថយន្ត​របស់​មន្ទី​ពេទ្យ​ខេត្ត​ដឹក​ដាក់​ដល់​មាត់ទន្លេ និង​ដឹក​តាម​កាណូត បន្ត​យកទៅ​លំនៅឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​ក្រោម​ភាព​ក្តុកក្តួល​ពី​ក្រុមគ្រួសា​សាច់ញាតិ​ជនរងគ្រោះ។

ជារឿយៗតែងតែមាន​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ថា នៅពេល​មានការ​ចូលមក​សម្រាល​កូន​នៅ​ផ្នែក​សម្ភព និង​ស្ត្រី ពួគ​កាត់​ជា​ប្រជាពលរដ្ឋ​មកពី​ទីឆ្ងាយៗ ត្រូវបាន​ក្រុមគ្រូពេទ្យ​ប្រើប្រាស់​នៅ​ពាក្យសម្តី​មិន​សមរម្យ​ដាក់​ពួកគាត់​ជា​អ្នកជំងឺ និង​ពេលខ្លះ ត្រូវ​ពួកគាត់​បានចេញ​ទៅផ្ទះ គឺ​ខាង​គ្រូពេទ្យ​សម្ភព និង​ស្ត្រី​តម្រូវ​ឲ្យ​ពួគគាត់​ទិញ​ថ្នាំ​អស់១០ម៉ឺន​ទៅ២០ម៉ឺន បើ​មិន​អ៊ីចឹង​មិនបាន​ចេញទៅ​ទេ វា​ជាការ​លំបាក​សម្រាប់​ពួគគាត់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ និង​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល។

ប្រជាពលរដ្ឋ​សំណូមព​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏ដូចជា​មន្ទី​សុខាភិបាល​ខេត្ត​មេត្តា​មាន​វិធានការ​ណាមួយ​ដល់​ក្រុមគ្រូពេទ្យ ដែល​មិនបាន​គោរព​ទៅតាម​វិជ្ជាជីវៈ និង​មាន​សម្តី​មិន​សមរម្យ​ចំពោះ​ពួកគាត់​មករក​សេវា​សុខភាព​ផង៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya