ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ច្រក​ប៉ុស្តិ៍៧ ណាំ​លៀ ឲ្យ​ឈើ​ឆ្លងទៅ​វៀតណាម​ជិត៣០គ្រឿង​  ||     សកម្មភាព​បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​នៅលើ​ទឹកដី​ស្រុក​ជល​គី​រី ពុំមាន​ការបង្ក្រាប?​  ||     ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​ជាច្រើន​ហិកតា​នៅក្នុង​ឃុំ​ច្រ​ណូ​ក​កំពុង​ទទួលរង​នូវ​ការបាត់បង់​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​មន្ត្រី​ខិលខូច​មួយចំនួន​ក្នុងស្រុក​កំពង់លែង​  ||     បែកធ្លាយ​រឿង​កាន់​ខ្លាំង បើកដៃ​ឲ្យ​ត្រាក់ទ័រ ចំនួន២គ្រឿង​ចូល​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ដែលជា​ជំ​រកត្រី​ពង​កូន​រាប់រយ​ហិកតា នៅ​កំពង់ឆ្នាំង​  ||     មច្ឆា​ជាតិ​ក្នុងស្រុក​ជល​គិរី​ប្រឈមមុខ​នឹង​វិនាស​ហិនហោច ខណៈ​សមត្ថកិច្ច​រដ្ឋបាល​ជលផល​បណ្តែតបណ្តោយ​អោយ​បទល្មើស​នេសាទ​កើតមានឡើង​យ៉ាង​អនាធិបតេយ្យ​  ||   

» ព័ត៌មានជាតិ » ក្រុម​ចចក​ប៉ូលិស​បំបែក​រឿង​ប្តី​អារ ក ប្រពន្ធ​សម្លាប់ ស្លាប់ចោល​កូន ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង

ក្រុម​ចចក​ប៉ូលិស​បំបែក​រឿង​ប្តី​អារ ក ប្រពន្ធ​សម្លាប់ ស្លាប់ចោល​កូន ផ្អើល​ពេញ​ក្រុង​កំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ហេតុការណ៍​អារ.ក​មនុស្ស​ដ៏​រន្ធត់​នេះ បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៥និង៤០នាទី​ល្ងាច​ថ្ងៃទី១២កុម្ភៈ ២០១៨ ស្ថិតនៅ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​មួយ ក្នុងភូមិ​ក្បាល​ការ​ឡង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង។

ស្ត្រី​រងគ្រោះ​ឈ្មោះ ហន សា​វី អាយុ២១ឆ្នាំ មាន​ប្តី​ឈ្មោះ  សារ៉ាត់ អាយុ២១ឆ្នាំ ដូចគ្នា មានកូន​ម្នាក់ អាយុ៦ខែ រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក​កើតហេតុ។ ស្ត្រី​ម្នាក់ ត្រូវបាន​ឃាតក​ឈាមខ្មៅ​មិន​ស្គាល់មុខ​អារ.ក​សម្លាប់ ខណៈដែល​បងប្អូន​សាច់ញាតិ​រកឃើញ​ដេកស្លាប់ នៅក្នុង​ព្រៃ​ចំការ​ខាងក្រោយ​ភូមិ។

មុនពេល​កើតហេតុ៤ទៅ៥ថ្ងៃមុន កូន​គាត់​មានការ​ឈ្លោះប្រកែក​ពាក្យសម្តី​គ្នា​ជាមួយ​ប្តី ក្រោយពី​ការ​ឈ្លោះ​នោះមក ប្តី(កូនប្រសា) បាន​ចេញទៅ​បាត់​ពី​ផ្ទះ។ ឪពុក​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹង​ទៀតថា នៅ​ចន្លោះ​ពី​ម៉ោង១០កូនស្រី​គាត់ បាន​ជិះ​ម៉ូតូ​ពី​ផ្ទះ​យក​កូន(ចៅ)មក​ផ្ញើ​នៅផ្ទះ ហើយ​បាន​ខ្ចីទូក​ដោយ​ប្រាប់ថា ទៅ​ត្រើយ​ខាង​ណោះ​មួយ​ភ្លែត​ទារលុយ​គេ ក្រោយមក​គាត់(ឪពុក)បាន​ទូរ​សព្ទ័​រហូត​ចូល​តែ​មិនមាន​អ្នក​លើក និង​មានការ​សង្ស័យ ក៏​នាំ​បងប្អូន​ចុះ​កាណូត​ស្មាច់​តាមរក ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្នុងព្រៃ​ចំការ​ខាងក្រោយ​ភូមិ​ទាំង​កាយ​អាក្រាត​ពាក់កណ្តាល​ខ្លួន ក្នុងនោះ​សម្ភារៈ​គ្រឿងអលង្ការ​ខ្សែក កងដៃ ជិ​ញ្ជៀ​ន​ជាង២តម្លឹង និង​លុយ២០ម៉ឺន​រៀល ត្រូវបាន​បាត់អស់ ហើយ​ឃាតក​បាន​គេចខ្លួនបាត់​ផងដែរ។

ភ្លាមៗនោះ​ទាំង​បងប្អូន​សាច់ញាតិ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល និង​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ស្រុក ចុះ​ធ្វើ​កោសល្យ​ជុំវិញ​កន្លែងកើតហេតុរ​ក​ឃើញ​កូនកាំបិត​ចុង​ស្រួច​ប្រឡាក់​ឈាម១ និង​សោ​ម៉ូតូ១ ដំបង។

ក្រោយ​ការពិនិត្យ​សា​សព​ស្ត្រី​រងគ្រោះ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី ៕

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya