ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាព​បទល្មើស​នេសាទ​ប្រភេទ​អួន​អូស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ទាញ​ម្ខាង​មួយគ្រឿង​កំពុងតែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ នៅតាម​ដង​ទន្លេសាប ដោយ​ពុំមាន​ការបង្ក្រាប​  ||     ហេតុអ្វី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ខេត្តក្រចេះ មិន​ខ្ចី​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ របស់ ហ៊ត់ ប៊ុន​គីម ?​  ||     លេចឮព័ត៌មានតិចៗ នំាគ្នាបើកភ្នែកធំៗចំាមើលណា អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បង្ក​អោយ​ឈ្មួញ​ជីក​និង​ឈូសឆាយដី​លិច​ទឹក​តំបន់២ ?​  ||     ធ្លាយ​វីដេអូ​នារី​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso រាំ​ដោះអាវ​ល្វែងលើ​ជាមួយ លោក​ស័ក្តិ៤កន្លះ ហាក់ សុខ​គា នគរបាល​សេដ្ឋកិច្ច​ក្រសួង​ស័ក្តិ៤កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ល្បី​នៅ​មណ្ឌលគិរី​  ||     គយ​ចល័ត​កំពុង​រង់ចាំ​យកលុយ​ឡាន​កែច្នៃ​ដឹកឈើ៤គ្រឿង របស់​ឈ្មួញ ហ៊ត់ ប៊ុន​គីម ខ​ណះ​ត្រៀម​ចេញទៅ​វៀតណាម​តាម​ច្រករបៀង​  ||   

» ព័ត៌មានជាតិ » ប្តី​នាំ​ស្រី​ចូល​ផ្ទះ ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ ប្ដឹង​ភរិយា​និង​បងថ្លៃ ពីបទ​ហិង្សា

ប្តី​នាំ​ស្រី​ចូល​ផ្ទះ ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ ប្ដឹង​ភរិយា​និង​បងថ្លៃ ពីបទ​ហិង្សា

ភ្នំពេញ៖  នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​យក​កាទឹក​វាយ​ក្បាល​លោក​ប្រធាន​មន្ទី​ពេទ្យ បណ្ដាលឱ្យ​បែក​ឈាម។

ជនសង្ស័យ​ឈ្មោះ ទូច រស្មី ហៅ​អា​ម៉ី ភេទ​ស្រី អាយុ៣៣ឆ្នាំ ជា​ភរិយា​លោក​ជា សំអាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ១០៣៥ បុរី​សេ​វិ​ន​វិឡា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ៣៥ឆ្នាំ ជា​បងប្រុស​របស់​ឈ្មោះ​ទូច រស្មី ។

ករណី​ហិង្សា​ក្នុង​គ្រួសារ ដែល​ឈានដល់​ប្ដី​ដាច់ចិត្ត​ប្ដឹង​ប្រពន្ធ​និង​បងថ្លៃ ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូនមក​តុលាការ​នេះ បើ​យោងតាម​របាយ​ការ​របស់​សមត្ថកិច្ច បញ្ជាក់ថា កាលពី​វេលា​ម៉ោង១៧ល្ងាច​ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មោះ​ទូច រស្មី បានមក​ដល់ផ្ទះ​របស់​ខ្លួន លេខ១០៣៥ បុរី​សេ​វិ​ន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់ខ្លួន​ឈ្មោះ ជា សំអាន នៅក្នុង​បន្ទប់​ជាមួយ​ស្រីក្មេង​ម្នាក់ ដែល​មិន​ស្គាល់ឈ្មោះ ។

ប្រពន្ធ​ក៏​សួរនាំ​ប្ដី ដែល​ថ្លើមធំ​ហ៊ាន​នាំ​ស្រីក្មេង មក​ស្នេហា​គ្នា​ដល់​ក្នុងផ្ទះ មិនចេះ​អៀនខ្មាស ។ ការជជែក​គ្នា​នោះ បាន​ឈានដល់​មានការ ប្រតាយប្រតប់​គ្នា​ស្រែក​ឡូឡា ឮ​ពេញ​ផ្ទះ​ក៏​ឮ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅក្នុង​បន្ទប់​ផ្សេង ។ ពេលឮ​សូរសំឡេង​ឈ្លោះ​គ្នា របស់​ប្ដី​ប្រពន្ធ​នេះ ឈ្មោះ​ទូច សុធា បាន​ស្ទុះ​មក​ចាប់ដៃ កុំឱ្យ​លោក ជា សំអាន វាយ​ប្រពន្ធ ដោយសារតែ​ប្រពន្ធ​សួរនាំ រឿង​យក​ស្រីក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ ។

បងប្រុស​ចាប់ដៃ​ប្ដី​ជាប់ ឈ្មោះ ទូច រស្មី បាន​ស្ទុះ​ទៅយក​កាទឹក​ជ័រ មក​វាយ​ក្បាល​ប្ដី​ឈ្មោះ​ជា សំអាន ពីរ​បី​ប៉ូ​ក បណ្ដាលឱ្យ​បែក​ឈាម​ហូររឹមៗ ។ ក្រោយ​បែកក្បាល​ហូរឈាម​ដូច្នេះ ឈ្មោះ​ជា សំអាន ក៏បាន​ប្ដឹង​មក​សមត្ថកិច្ច​អាវុធហត្ថ ឱ្យ​ចុះមក​ឃាត់ខ្លួន​ប្រពន្ធ​និង​បងថ្លៃ កសាង​សំណុំរឿង​បញ្ជូន មក​តុលាការ​តែម្ដង ។

មន្ត្រី​តុលាការ​ឱ្យដឹងថា ក្រោយពី​សមត្ថកិច្ច បញ្ជូន​ជនសង្ស័យ​ទាំងពីរ​នាក់ មកដល់​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ការសាកសួរ ហើយ​សម្រេច​ចោទប្រកាន់ ឈ្មោះ ទូច រស្មី និង​ឈ្មោះ  ទូច សុធា ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា២១៨ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ករណីនេះ នឹង​បញ្ជូន​ឱ្យ​ចៅក្រម បើក​ការ​ស៊ើបសួរ​តាម​នីតិវិធី ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya