ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » ក្រុមកម្មករ​ជាង២០០នាក់ បាន​លើកគ្នា មក​ទាមទារ​ឲ្យ​តុលាការ ដោះលែង តំណាង​ខ្លួន៣នាក់

ក្រុមកម្មករ​ជាង២០០នាក់ បាន​លើកគ្នា មក​ទាមទារ​ឲ្យ​តុលាការ ដោះលែង តំណាង​ខ្លួន៣នាក់

ភ្នំពេញ៖ រសៀល​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រុមកម្មករ​ជាង២០០នាក់ បាន​លើកគ្នា មក​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ស្នើ​ឲ្យ​មានការ​ដោះលែង តំណាង​សហព័ន្ធ​សហជីព មិត្តភាព​កម្មករ ៣នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃទី១២ កុម្ភៈ។

ក្រុមកម្មករ​ដែល​បម្រើ​ការងារ នៅ​រោងចក្រ ខូ​ស​ម៉ូ តិច​ស្តាយ​ខូ​អិ​ល​ធី​ឌី ស្ថិត​ក្នុងភូមិ​ស្វាយជ្រុំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល បានមក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង តំណាង​របស់ខ្លួន ឲ្យ​មាន​សេរីភាព​វិញ។ តំណាង​សហជីព​ទាំង៣នាក់ ត្រូវបាន​ចាប់ខ្លួន ហើយ​ត្រូវបាន​ឃុំខ្លួន នៅ​ស្នងការ​ខេត្ត។

តំណាង​កម្មករ​ទាំង៣នាក់ ត្រូវបាន​ប៉ូលីស​ស្រុក​អង្គស្នួល​ចាប់ខ្លួន ក្រោយពី​ពួកគេ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ថៅកែ បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់។

ការចាប់ខ្លួន​នេះ​ត្រូវបាន​ភាគី​រោងចក្រ អះអាងថា ដោយ​ពួកគេ​បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សណ្តាប់ធ្នាប់​រោងចក្រ។ ប្រធាន​សហព័ន្ធ​សហជីព មិត្តភាព​កម្មករ​រូបនេះ បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រោងចក្រ​មាន​បុគ្គល ឈ្មោះ រឹម បូរ៉ា ជា​ប្រធាន​សហព័ន្ធ​សហជីព ប្រជាធិបតេយ្យ​ខ្មែរ ជា​អ្នកចាត់ការ​ទូទៅ របស់​ក្រុមហ៊ុន ខូ​ស​ម៉ូ តិច​ស្តាយ​ខូ​អិ​ល​ធី​ឌី និង​លោក ម៉ៅ ផល្លា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ឋានៈ អនុសេនីយ៍ឯក និង​ជា​នាយក​សន្តិសុខ​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ជាទី​ប្រឹក្សា​ក្រុមហ៊ុន បានធ្វើ​បាប និង​រករឿង​បញ្ឈប់​កម្មករ ក៏ដូចជា សហជីព​គ្រប់បែបយ៉ាង។ លោក​ថា អ្នក​ទាំងពីរ​នេះ កំពុងតែ​បំពាន​ច្បាប់ បានធ្វើ​ខុស​តួនាទី​របស់ខ្លួន រករឿង​សហជីព និង​កម្មករ​រាល់ថ្ងៃ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya