ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាព​បទល្មើស​នេសាទ​ប្រភេទ​អួន​អូស​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន ទាញ​ម្ខាង​មួយគ្រឿង​កំពុងតែ​កើនឡើង​យ៉ាង​អនាធិបតេយ្យ នៅតាម​ដង​ទន្លេសាប ដោយ​ពុំមាន​ការបង្ក្រាប​  ||     ហេតុអ្វី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ខេត្តក្រចេះ មិន​ខ្ចី​បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ របស់ ហ៊ត់ ប៊ុន​គីម ?​  ||     លេចឮព័ត៌មានតិចៗ នំាគ្នាបើកភ្នែកធំៗចំាមើលណា អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បង្ក​អោយ​ឈ្មួញ​ជីក​និង​ឈូសឆាយដី​លិច​ទឹក​តំបន់២ ?​  ||     ធ្លាយ​វីដេអូ​នារី​បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ​កូ​ឡូ​សូ Colosso រាំ​ដោះអាវ​ល្វែងលើ​ជាមួយ លោក​ស័ក្តិ៤កន្លះ ហាក់ សុខ​គា នគរបាល​សេដ្ឋកិច្ច​ក្រសួង​ស័ក្តិ៤កន្លះ និង​ឧកញ៉ា​រកស៊ី​ឈើ​ល្បី​នៅ​មណ្ឌលគិរី​  ||     គយ​ចល័ត​កំពុង​រង់ចាំ​យកលុយ​ឡាន​កែច្នៃ​ដឹកឈើ៤គ្រឿង របស់​ឈ្មួញ ហ៊ត់ ប៊ុន​គីម ខ​ណះ​ត្រៀម​ចេញទៅ​វៀតណាម​តាម​ច្រករបៀង​  ||   

» ព័ត៌មានជាតិ » ជួយ​អ៊ុត​មើល​គូទ តើ​ចេញ​លេខ​អីហ្នឹង? កំពុងតែ​ស្ដាប់​ស្នូរ​អ៊ុត មកដល់​ល្មម

ជួយ​អ៊ុត​មើល​គូទ តើ​ចេញ​លេខ​អីហ្នឹង? កំពុងតែ​ស្ដាប់​ស្នូរ​អ៊ុត មកដល់​ល្មម

ខេត្តបាត់ដំបង ៖ កាលពី​វេលា​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំង​នគរបាល​ផ្នែក​បង្ការ បង្ក្រាប នៃ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​ឆ្មក់​បង្ក្រាប​វង់ល្បែង​អាប៉ោង​មួយកន្លែង និង​បាន​ឃាត់ខ្លួន​អ្នកលេង​បាន​ចំនួន៨នាក់ រួមទាំង​វត្ថុតាង​មួយចំនួន​ផង នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខណ:ដែល​កម្លាំង​អធិការ​ក្រុង​បាត់ដំបង សម្ងំ​ដេក​ងើប​មិន​រួច ។

ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប របស់​ស្នងការ​ខេត្ត​បាន​បើក​កិច្ច​ប្រតិ​ប​ត្តិ្ត​ការណ៍​ចុះបង្ក្រាប​វង់ល្បែង​អាប៉ោង​នេះ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​លោកស្នងការ​ខេត្ត ។ លោក​ស្នងការរង​បាន​បញ្ជាក់ថា ជាមួយនឹង​ការឃាត់ខ្លួន​នេះ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​អ្នកលេង​ចំនួន៨នាក់ រួមទាំង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​ផង ។

បន​ល្បែង​នេះ​ទើប​បើក​ដំណើរការ​យូរ​ដែរ​ហើយ តែ​លេង​លួចលាក់ ហើយក៏​មិនមាន​នរណាម្នាក់​អះអាង​ទ​ទូល​ខុសត្រូវ​ថា ខ្លួន​ជា​អ្នកបើក​នោះទេ ។ ក្រុម​អ្នកញៀន​នឹង​ល្បែង​ទាំងនេះ បានគេច​ពី​ទីតាំង​ផ្សេង​ដោយសារ​ខ្លាច​ការបង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច ហើយ​បាន​ណាត់​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ចំណុច​ខាងលើ​ក៏ត្រូវ​សមត្ថកិច្ច​ស្នងការ​ខេត្ត​ឆ្មក់​បង្ក្រាប​តែម្ដង ។

នៅក្នុង​កិច្ចប្រតិបត្តិការ​ណ៍​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្រុម​អ្នក​ល្បែង​បាន​ចំនួន៨នាក់ និង​វត្ថុតាង​ដកហូត​រួមមាន មេអាប៉ោង​ចំនួន៣គ្រាប់, ចាន​អាប៉ោង​ចំនួន១, កម្រាល​ចាក់​អាប៉ោង​ចំនួន១, ៦គម្រប​សម្រាប់​គ្រប់​មេអាប៉ោង​ចំនួន១, កន្ទេល​ក្រាល​សម្រាប់​លេង​ចំនួន២ ។ បច្ចុប្បន្ន​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប បានប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ជំនាញ​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya