ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» ព័ត៌មានជាតិ » ទឹកក្រូច ទឹកខ្មេះ ប្រេងឆា នំ ប័​រ ខូចគុណភាព មន្ត្រី​កាំកុងត្រូល​ដកហូត​ពី​ផ្សារ​កូន​មុំ​និង​ផ្សារ​បាន​លុង

ទឹកក្រូច ទឹកខ្មេះ ប្រេងឆា នំ ប័​រ ខូចគុណភាព មន្ត្រី​កាំកុងត្រូល​ដកហូត​ពី​ផ្សារ​កូន​មុំ​និង​ផ្សារ​បាន​លុង

(រតនគិរី)៖ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តរតនគិរី បាន​សហការ ជាមួយ​មន្ទីរ​ពាណិជ្ជក​ម្ម និង​គណៈកម្មការ​ផ្សារ បាន​បន្ត​ចុះ​ពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ នៅ​ផ្សារ​ក្រុង​បាន​លុង ក្រុង បាន​លុង និង​ផ្សារ​កូន​មុំ ស្ថិតក្នុង​ស្រុក​កូន​មុំ ខេត្តរតនគិរី។

ការចុះ​អង្កេត​ទំនិញ​នៅ​ផ្សារ​ទាំងពីរ​នេះ គឺ​ធ្វើតេស្ត​បឋម ទៅលើ​មុខម្ហូប​មួយចំនួន​ដូចជា៖ មី​លឿង សរសៃ​គុយទាវ បាញ់​កាញ់ នំ​បញ្ចុក មឹក បង្គារ​ស្រស់ ជ្រក់ស្ពៃ ជ្រក់ត្រសក់ ជ្រក់ម្ទេស តែ​រក​មិនឃើញ​ផលិត ផល​ណាមួយ​មាន​ជាតិគីមី​នោះទេ។ តែ​បាន​រកឃើញ​ផលិតផល​មួយចំនួន ដូច​គុណភាព ដូចជា ទឹកក្រូច​ចំនួន២៨គីឡូក្រាម ទឹកខ្មេះ ៦គីឡូក្រាម ប្រេងឆា ចំនួន១គីឡូក្រាម នំ ម៉ាក yamama ចំនួន២គីឡូ ប័​រ ចំនួន៥គីឡូក្រាម ក្រុមការងារ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទុក​ដុត​កំទេចចោល។

ក្រុម​កា​ងារ​ក៏បាន​ចែក​ផ្សាយ​នូវ​រូបភាព Poster និង​បិទ​ផ្សព្វផ្សាយ ដល់​អាជីវករ​អ្នកលក់ដូរ និង​អ្នកប្រើប្រាស់​ឲ្យ​បាន​យល់ ដឹង​អំពី​ផលវិបាក​ដែល​បណ្តាល មកពី​ការបរិភោគ អាហារ​ហួស​កាលបរិច្ឆេទ ប្រើប្រាស់​និង​ការដាក់ លាយ​បន្ថែម​សារធាតុ​គីមី ហាមឃាត់​ចូលក្នុង​ម្ហូបអាហារ។

មន្ត្រី​កាំកុងត្រូល ក៏បាន​អប់រំ និង​អំពាវនាវ​ដល់​អាជីវករ អ្នកលក់ដូរ​ទាំងអស់​ឲ្យ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ គឺ​លក់ដូរ និង​ចែកចាយ​តែ​ទំនិញ​ផលិតផល​ម្ហូបអាហារ​ណា ដែលមាន​គុណភាព មិន​ប៉ះពាល់​ដល់ សុខមាលភាព អ្នកប្រើប្រាស់។ សកម្ម​ភាពចុះ​តាម​ផ្សារ​ខាងលើ របស់​សាខា​កាំ​កុង ត្រូល ខេត្តរតនគិរី គឺជា​សកម្មភាព​ប្រចាំខែ ប្រចាំឆ្នាំ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ដែល​បាន​ដាក់ចេញ​គោលការណ៍​ច្បាស់លាស់។

ប្រតិបត្តិការ​ខាងលើនេះ គឺ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​ផ្សារ បាន​សម្តែង​នៅ​ទឹកចិត្ត​រីករាយ នឹង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល ដែល​តែង តែ​ចុះ​ពិនិត្យ​ទំនិញ រកសារ​ធា​ត​គីមី ដើម្បី​ការពារ​សុវត្ថិភាព​ម្ហូបអាហារ ក៏ដូចជា​ការពារ​សុខ​ភាព​របស់​ពួកគាត់​ផងដែរ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya