ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អាណាចក្រ​ត្បូងឃ្មុំ ងំ​ទៅដោយ​សំបុក​បទល្មើស និង​បន​ល្បែងស៊ីសង ពិសេស​ល្បែងភ្នាល់​ជល់​មាន់​  ||     ល្បី​មេ​គយ​ខេត្តកោះកុង លោក សំ កុសល ប្រព្រឹត្ត​អំពើពុករលួយ?​  ||     ធ្លាយ​រឿង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង(ធីប)មន្ត្រីចាស់ៗដូច​សន្លឹក​បៀរ​ដាក់​មន្ត្រីថ្មីៗដែលជា​ខ្សែ​និង​បក្សពួក​កាន់​កន្លែង​ខ្លាញ់ ?​  ||     ភាពអនាធិបតេយ្យ​នៃ​ការកាប់​ទន្ទ្រាន​និង​ឈូសឆាយដី​គំរប​ព្រ​លិច​ទឹកជា​រៀងរាល់ថ្ងៃ​ដោយ​មិន​ញញើត​ដៃ ប្រហែលជា​មានច្បាប់​ធ្លាក់​ពីលើ​មេឃ​ហើយ​មើលទៅ​  ||     ឈ្មួញ​ដុះ​ស្លែ​ប្រចាំ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ឈ្មោះ ប្រុស បាន​អះអាងថា មានការ​ត្រូវរ៉ូវ​គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់ ស្រុក រហូតដល់​ថ្នាក់​ខេត្ត ?​  ||   

» ព័ត៌មានជាតិ » ឡាន បុក​ម៉ូតូ បណ្ដាល​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ទាំងពីរ​នាក់

ឡាន បុក​ម៉ូតូ បណ្ដាល​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ទាំងពីរ​នាក់

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង២រំលង អធ្រាត្រ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨  ស្ថិតនៅក្នុង​សង្កាត់​ទួល​ទំពូង​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស២នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FZ- 4927 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ៤៨០ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណ:មកដល់​ចំណុច កើតហេតុ ដែលជា​ផ្លូវបំបែក​ជា​បួន​នោះ ក៏មាន​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2AO- 0707 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ លេខ១៦៣ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ជិះ​ខ្ទាត​ជាង៣០ម៉ែត្រ រងរបួស​បាក់ជើង​ឆ្វេង ទាំង២នាក់​តែម្តង។  ហើយ​ភ្លាមនោះ​រថយន្ត​បង្ក មិន​ព្រម​ឈប់ នោះទេ បាន​បើក​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​កាង​ខាងមុខ នៅនឹងកន្លែង​កើតហេតុ។

ជនរងគ្រោះ​ត្រូវបាន រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យភ្លាមៗ ផងដែរ ។ ចំណែក​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច បាន​ចុះ​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌចំការមន រង់ចាំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក តាមរយ:ស្លាក​លេខ​មក​ដោះស្រាយ តាមផ្លូវ​ច្បាប់៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya