រតនគិរី៖ កាលពីវេលាម៉ោង៩និង២០នាទី ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុច មុខសាលាខេត្តរតនគិរី ។ ភ្លាមៗនោះ សមត្ថកិច្ច មូលដ្ឋាន និងកម្លាំង នគរបាលចរាចរ នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី បញ្ជូនជនរងគ្រោះ ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ។
ប៉ូលិសបានប្រាប់ឲ្យដឹងថា ពួកគេបានឃើញ ម៉ូតូសេ១២៥ ជិះមានទិសដៅ ពីជើងទៅត្បូង ខណៈ នោះ ដែរ ម៉ូតូស៊ុយហ្វា ជិះមានទិសដៅ ពីជើងទៅត្បូង ពោលជិះមាន ទិសដៅស្របគ្នា។ គ្រោះថ្នាក់ចរាចរណ៍ ដោយសារការការធ្វេសប្រហែស របស់អ្នកជិះម៉ូតូ ស៊ុយហ្វា ពណ៌ក្រហម ដោយជិះទៅបុកគេ ពីខាងក្រោយខណៈ កំពុងជិះស្របទិសគ្នា។ បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំង នគរបាលចរាចរ នាំយកទៅរក្សាទុក ដើម្បីរង់ចាំការ ដោះស្រាយគ្នា ពេលក្រោយ៕