ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​របស់ លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ពុំមាន​ប្រសិទ្ធិភាព​សោះ សម្រាប់​មន្ត្រីក្រោមឱវាទ​ក្នុងស្រុក​កំពង់លែង​  ||     ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​កំពង់ បណ្តោយ​ឲ្យ លោក ផាន់ ផល្លា ប្រធាន​សហគមន៍ ភូមិ កោះ​តា​ម៉ូ​វ ឃុបឃិត​គ្នា​លក់​ដែន​ឡូត៍​អភិរក្ស​ត្រី​មេ​ពូជ​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     ប្រតិកម្ម​ខ្លាំង! ប៉ូលិស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ជំរិត​ទារប្រាក់​ចំនួន១,០០០ដុល្លា​បានសម្រេច ជា​ថ្នូរ​ដោះលែង​ជនសង្ស័យ នៅ​ភ្នំពេញ​  ||   

» ព័ត៌មានជាតិ » បុរស២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​មិន​គោរព​ភ្លើងស្តុប ខណៈ​ឡាន​ឆ្លងកាត់​ដែល​បណ្តាល​ឲ្យ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

បុរស២នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ដោយ​មិន​គោរព​ភ្លើងស្តុប ខណៈ​ឡាន​ឆ្លងកាត់​ដែល​បណ្តាល​ឲ្យ​ម៉ូតូ​បុក​ចំ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់

ភ្នំពេញ៖ នៅវេលា ម៉ោង១២និង៤០នាទី យប់​ឈាន​ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​ស្តុ​ប​សន្ធរម៉ុក លើផ្លូវ​ម៉ោង សេង​ទុង កែង​ផ្លូវ​កម្ពុជា​ក្រោម ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​ទាំង២នាក់​ជិះ ម៉ូតូ​ម៉ាក Duke ពណ៌​ខ្មៅ​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1GM-6873 ឌុប​គ្នា២នាក់ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ស្កុប​សន្ធរម៉ុក មិនបាន​បន្ថយល្បឿន​នោះទេ បាន​ជ្រុល​ទៅបុក ចំ​ពី​ចំហៀង​រថយន្ត​សាំ​យ៉ុង មួយគ្រឿង មិន​ចាំ​ស្លាក​លេខ បើក​តាមផ្លូវ​ម៉ៅ​សេង​ទុង ទិសដៅ​ពី​ត្បូង ទៅ​ជើង​ពេញ​មួយ​ទំហឹង បណ្តាល​ឲ្យ​អ្នក​ឌុប​ផ្លោង បោក​នឹង​រថយន្តរ រី​អ្នក​អ្នកជិះ​ខាងក្រោយ​ផ្លោង​ដួល ទៅនឹង​ថ្នល់​រងរបួស​ទាំងពីរ​នាក់​តែម្តង។ ចំណែក​រថយន្ត​បាន​បើក រត់គេច​បាត់​ពី​កន្លែងកើតហេតុ។

ជនរងគ្រោះ​ទាំង២នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត សាមុយ​គ្លីនិក​ឯកជន ពន្លឺ មក​ដឹក​ទៅ​ព្យាបាល។ ដោយឡែក​ម៉ូតូ ជនរងគ្រោះ​ត្រូវ បាន​នគរបាល​យក ទៅ​រក្សាទុក នៅ​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ៣ ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួល យកទៅ​វិញ៕

 

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya